កាលពីថ្ងៃទី២៣ ខែកុម្ភៈ ខ្ញុំបានយកកូនអណ្តើកតូច មួយក្បាលទៅលេងនៅក្នុងអាងទឹកភូមិស្វាយ ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ អណ្តើកនេះគឺមីងរបស់ខ្ញុំគាត់រើសបាននៅក្រោយផ្ទះគាត់ ឯទីរួមខេត្តកំពង់ស្ពឺ នៅពេលដែលគាត់សំអាតព្រៃក្រោយផ្ទះ ។
ដោយមិនចេះនិយាយភាសាអណ្តើកខ្ញុំមិនដឹងថាតើកូនអណ្តើកមួយនេះវាចង់រស់នៅឯទីរួមខេត្ត ឬ នៅតំបន់ព្រៃភ្នំដែលខ្ញុំយកមកលែងនេះទេ ។ ខ្ញុំគ្រាន់តែសង្ឃឹមថាវានឹងចូលចិត្តតំបន់នេះ ហើយរស់នៅទីនេះបានសុខសាន្តជារៀងរហូតទៅ ។ អាងទឹកនេះមានចម្ងាយប្រហែលជា ២០គីឡូម៉ែត ពីទីរួមខេត្តកំពង់ស្ពឺ ។
http://http://http://youtu.be/9wAGmbkB1sc
កុំឲ្យតែគេចាប់យកទៅឆីទៅបានហើ្យ ហេហេហេ
មើលកូនអណ្តើកនេះវាឃើញទឹក អរណាស់… 😀
សួរមួយ៖ លេង ឬ លែង?… អានអត្ថន័យក្នុងប្រកាសគឺ លែង…។ ព្រោះថា បើ «លេង» មានន័យថា យកវាមកលេងទឹកបឹងអស់ចិត្តហើយ នឹងដាក់វាក្នុងកាតាបយកទៅផ្ទះវិញ…។ បើ «លែង» មានន៏យថា ដោះលែងវាអោយមានសេរីភាពរស់នៅក្នុងបឹងធម្មជាតិនេះ…។ ពាក្យខ្មែរយើង មានន័យច្បាស់លាស់ណាស់…។
អគុណ! តាមការពិតគឺ (លែង) ទេ ប៉ុន្តែខ្ញុំសរសេរខុស ។ សូមអគុណដែលបានជួយកែលម្អ ។
គេសរសេរ ពាក្យ «លែង» មិនមែន សរសេរ «លេង» ទេ :)
ល្បងមួយនេះដូចជាមិនតូចទេ ប្រហែលជាអាយុជាងសាមសិបឆ្នាំហើយ
បានបុណ្យច្រើនណាស់ណា៎ សម្ផស្ស
អគុណបង!
សម្ផស្សប្រាប់ថាជាកូនអណ្តើក ម៉េចបានជាកល្យាណថាអណ្តើកមួយនេះមានអាយុសាមសិបឆ្នាំទៅវិញ ?
ពេលលែងនោះមានបួងសួងអីអត់ ? បើតាមស្មានគឺពិតជាសុំឲ្យ…ហ្អា ៗ អត់ហ៊ាននិយាយទេ ខ្លាចសម្ផស្សអៀនណាស់ ។
បួងសួងសុំឲ្យប្រទេសជាតិសន្តិភាព និង សុំឲ្យអ្នកលែងសម្រេចគោលបំណង ជាពិសេសរឿងចុងក្រោយនេះ 😀 ។ តែគួរឲ្យស្តាយអត់មានទឹកអប់ដូច្នេះបាញ់ សប្រាយ ជំនួសវិញ ។
អគុណ! តាមការពិតគឺ (លែង) ទេ ប៉ុន្តែខ្ញុំសរសេរខុស ។ សូមអគុណដែលបានជួយកែលម្អ ។