សាក​វិភាគ​លេងៗៗៗ

ខាន​មក​លេង​ផ្ទះ​នេះ​យូ​មក​ហើយ ដោយ​សា​ការ​ងារ​រវល​ពេក នៅ​ថ្ងៃ​នេះ​ហាក់​ដូច​ជា​ទំនេរ ក៏​មក​លេង​ផ្ទះ​នេះ​នឹង​សរសេរ​ការ​សាក​ល្បង​វិភាគ​របស់​ខ្ញុំ​លេង។

ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ហើយ​អ្នក​គាំ​ទ្រ​គណបក្ស​គេ​នាំ​គ្នា​ហែរ​គណបក្ស​គេ​យ៉ាង​សប្បាយ​ ប៉ុន្តែ​ខ្ញុំ​អត់​មាន​គាំ​ទ្រ​គណបក្ស​ណា​ទេ​ រង​ចាំ​តែ​ដល់​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់​ខ្ញុំ​នឹង​គូន​ឲ្យ​គណបក្ស​មួយ​ដែល​នៅ​ក្នុង​ចិត្ត​ខ្ញុំ ។ កុំ​ឲ្យ​យូរ​ចូល​ដល់​សាច់​រឿង​យើង​វិញ ៖

ថ្វី​ថ្បិត​តែ​ខ្ញុំ​កើត​មិន​ទាន់​សម័យ​ប៉ុល​ពត ប៉ុន្តែ​ខ្ញុំ​អាច​ដឹង​ខ្លះ​អំ​ពី​របប​នេះ តាម​រយៈ​​ឯកសារ​ផ្សេង​ដេល​ខ្ញុំ​បាន​អាន ។ កាល​នោះ​ខ្មែរ​ក្រហម​បាន​សម្លាប់​ប្រជា​ជន​ខ្មែរ​ជា​ច្រើន រួម​ទាំង​តា​រា​ចម្រៀង​ល្បី​ៗ​កាល​ពី​ទស្សវត្ត​ទី​៦០ និង ៧០ តើ​ហេតុ​អ្វី​សូម្បី​តែ​អ្នក​ចម្រៀង​ក៏​ប៉ុល​ពត​មិន​លើក​លែង​ដែរ ? មាន​បញ្ហា​ជា​ច្រើន​ដែល​ទាក់​ទង ប៉ុន្តែ​ដោយខ្ញុំ​នៅ​ខ្ចី​សេចក្តី​មិន​អាច​លើក​បញ្ហា​ទាំង​អស់​នោះ​មក​បក​ស្រាយ​បាន​ទេ​ ដោយ​យក​បាន​តែ​បញ្ហា​មួយ​មក​និយា ។ នៅ​ក្នុង​របប​លោក​ លន់​ ណុល នៅ​ពេលដឹង​ថាមិន​អាច​ធ្វើ​សង្រ្គាម​មិន​ឈ្នេះ​ខ្មែរ​ក្រហម (ឬ ទូក​ជិត​លិច) លោក​លន់ ណុល បាន​កែន​អ្នក​ចម្រៀង​អោយ​ចូល​បម្រើ​កង​ទ័ព និង​ច្រៀង​ចម្រៀង​ដើម្បី​អូស​ទាញ​យុវជន​ខ្មែរ​ឲ្យ​ចូល​បម្រើ​កង​ទ័ពប្រឆាំង​នឹង​ខ្មែរ​ក្រហម ។ ដូច​នេះ​ចង់​ឬ​មិន​ចង់​តារា​ចម្រៀង​ទាំង​នេះ​គឺ​ជា​មនុស្ស​ដែល​ខ្មែរ​ក្រហម​ស្អប់​ជាង​គេ និង​មិន​អាច​ទុក​ឲ្យ​រស់​នៅ​បាន​ទេ​នៅ​ពេល​ដែល​ពួក​គេ​ឡើង​កាន់​អំណាច។

បើ​យើង​ងាក​មក​ប្រទេស​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​អាណត្តិ​ទី​ប្រាំ គណបក្ស​ប្រជា​ជន​ប្រហែល​ជា​ភ័យ​ ដូច​របប​របស់​លោក​លន់​ ណុល​ដែរ​ហើយ (ឬ​ទូក​ជិត​លិច) បាន​ជា​គៀង​គរ​ពួក​តារា​ចម្រៀង​ល្បីៗ ទូទាំង​ប្រទេស​ឲ្យ​មក​ជួយ​សង្រ្គោះ ឬមក​ជួយ​ឃោស​នា​ អូស​ទាញ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ ឲ្យ​ជួយ​បោះ​ឆ្នោទ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ក្រោម​ពាក្យ​ស្លោក​ថា«បើ​ស្រឡាញ់​ខ្ញូំ​សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា» ហើយ​គណបក្ស​ប្រជាជន​នឹង​​តប​ស្នង​ទៅវិញ​នៅ​លាភ​សក្ការៈ ផ្សេងៗ ជាក់​ស្តែង​ នាយ​ពាក មី ដែល​​ជា​តារា​កំប្លែង​ល្បី​មួយ​រូបនា​ពេល​បច្ចុប្បន្ន ដែល​ទើប​តែ​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​កាល​ពី១​ឆ្នាំ​មុន​សោះ​ត្រូវ​បាន​ក្លាយ​ជា​ទាហានដែល​ពាក់​ស័ក្តិ​៤ ។

សរុប​មក​វិញ​ខ្ញុំ​មិន​ហ៊ាន​ទាយ​ថា​គណបក្ស​ប្រ​ជា​ជន​នឹង​មាន​វាសនា​ដូច​ជារបប​លោកលន់​ ណុល ឬ គណបក្ស​សង្រោះ​ជាតិ​ជា​អ្នក​ឈ្នះ​នោះ​ទេ គឺ​មាន​តែ​ចាំ​អុត​លទ្ធផល​ទាំង​អស់​គ្នា​នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោទ ។😀 អត់​ក្បាល​អត់​កន្ទុយ​ទេ

 

បានផ្សាយ​ក្នុង ពីនេះពីនោះ | បញ្ចេញមតិ

យក​អណ្តើក​ទៅ​(លែង)

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ខ្ញុំ​បាន​យក​កូន​អណ្តើក​តូច​ មួយ​ក្បាល​ទៅ​លេង​នៅ​ក្នុង​អាង​ទឹក​ភូមិ​ស្វាយ ស្ថិត​នៅ​ក្នុង​ឃុំ​ស្រង់​  ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ។ អណ្តើក​នេះ​គឺ​មីង​របស់​ខ្ញុំ​គាត់​រើស​បាន​នៅ​ក្រោយ​ផ្ទះ​គាត់ ឯទីរួម​ខេត្ត​កំពង់​ស្ពឺ  នៅ​ពេល​ដែល​គាត់សំអាត​ព្រៃ​ក្រោយ​ផ្ទះ ។

ដោយ​មិន​ចេះ​និយាយ​ភាសា​អណ្តើក​ខ្ញុំ​មិន​ដឹង​ថា​តើ​កូន​អណ្តើក​មួយ​នេះ​វា​ចង់​រស់​នៅ​ឯ​ទី​រួម​ខេត្ត​ ឬ នៅ​តំបន់​ព្រៃ​ភ្នំ​ដែល​ខ្ញុំ​យក​មក​លែង​នេះ​ទេ ។  ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​វា​នឹង​ចូល​ចិត្ត​តំបន់​នេះ  ហើយ​រស់​នៅ​ទី​នេះ​បាន​សុខ​សាន្ត​ជា​រៀង​រហូត​ទៅ ។ អាង​ទឹក​នេះ​មាន​ចម្ងាយ​ប្រហែល​ជា​ ២០គីឡូម៉ែត ពី​ទីរួមខេត្ត​កំពង់​ស្ពឺ ។DSC07834 DSC07835 DSC07836 DSC07837 DSC07839 DSC07840http://http://http://youtu.be/9wAGmbkB1sc

បានផ្សាយ​ក្នុង ពីនេះពីនោះ | មតិ 9

ខ្សែ​ជី​វិត​របស់​ខ្ញុំ​មុន​នឹង​មក​ដល់​ពេល​នេះ

មក​ដល់​ម៉ោង​១១: ៣៣​យប់​ អាការៈ​ក្តៅ​ខ្លួន​ខ្លាំង​ និង ឈឺ​ក្បាល​បាត់​ហើយ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គេង​មិន​លក់​សោះ ចង់​តេទូរស័ព្ទ​​ទៅ​មិត្ត​ភក្តិ​ក៏​មិន​កើត​ព្រោះគេ​មាន​ប្រពន្ធ​មាន​ប្តី​អស់​ហើយ ក្រែង​តេ​​ទៅ​ចំ​ពេល​គេ​កំពុង​គោរព​ទង់​ជាតិ​ធ្វើ​ម៉េច​ទៅ😀 ។  គេង​គិត​យូៗ​ថា​ងើប​មក​លេង​ហ្គេម​ប៉ុន្តែ​បែ​ជា​មិន​មាន​អារម្មណ៍​លេង​ទាល់​តែ​សោះ    អង្គុយ​គិត​គិត​មួយ​ស្របក់​ ​ក៏​នឹក​ឃើញ​ដល់​ប្លក់​កម្សត់​មួយនេះ​ដែល​ខ្ញុំ​ទុក​ចោល​ជា​យូរយារ​ណាស់​មក​ហើយ  បើ​គេង​អត់​លក់​ដ៏​ដែល​អង្គុយ​ទំនេ​រ​នាំ​តែ​ឥត​ប្រយោជន៍ ក៏គិត​សរសេរ​ខ្សែរ​ជីវិត​របស់​ខ្ញុំដាក់​ក្នុង​ប្លក់​នេះ​លេង​​ទៅ ។ ដោយ​សា​តែ​ខ្ញុំ​ចូល​ចិត្ត​អាន​ប្រវត្តិ​​របស់​គេ​ខ្លាំង​   ​ទោះ​ជា​អ្នក​នោះ​  ជា​អ្នក​ជោក​ជ័យ​បន្តិច​បន្ទួច​ក៏​ដោយ​ ក៏​ខ្ញុំ​អាន​ដែរ​ព្រោះ​ចង់​ដឹង​ថា​តើ​គេ​មាន​ការ​តស៊ូ​កម្រិត​ណា​ហើយ​ជោក​ជ័យ​កម្រិត​ណា ។

ខ្ញុំ​ជា​កូន​កសិករ​ផង និង​ជាកូន​រាជការ​ផង ព្រោះ​ម្តាយ​ខ្ញុំ​ជា​កសិករ ឯ​ឪពុក​ខ្ញុំ​ជា​ទាហាន គាត់​គឺ​ជាកូន​ទាហាន​ម្នាក់​ដែល​មាន​ប្រាក់​បៀវត្សតិច​តួច​ណាស់ ហើយ​តែង​តែ​ទៅ​ធ្វើ​សង្រ្គាម​នៅ​ទី​ឆ្ងាយៗ ពីរ​ ឬ​បី​ឆ្នាំ​ទើម​មក​វិញ​ (​កាល​កំឡុង​ពេល​សង្រ្គាម) ហើយ​ប្រាក់​ខែ​របស់​គាត់​គឺ​សម្រាប់​តែ​គាត់​ចាយ​​មិន​ទាំង​គ្រប់​ផង ។ ដូច​នេះ​បន្ទុក​គ្រួសារ​ទាំង​​អស់​គឺ​ធ្លាក់​ទៅ​លើ​អ្នក​ម្តាយ​របស់​ខ្ញុំ​ជា​អ្នក​ពន់​រែក ។ ខ្ញុំ​រៀន​នៅ​បឋម​សិក្សា​ និង​អនុវិទ្យាល័យ​មិន​មាន​អ្វី​និយាយ​នោះ​ទេ​ព្រោះ​ខ្ញុំ​មិន​សូវ​ជា​ចាំ​ច្បាស់​លាស់​នោះ​ទេ។ ដូច​នេះ​ខ្ញុំ​សូម​និយាយ​ចាប់​ពី​វិទ្យាល័យ​ទៅ​ ។ ចូល​រៀន​ដល់​ថ្នាក់​ទី​១០ និង ទី១១ ខ្ញុំ​មិន​មាន​លុយ​រៀន​គួរ​នឹង​គេ​នោះ​ទេ គឺ​គ្រប់​មុខ​វិជ្ជា​ទំាង​អស់ ប៉ុន្តែខ្ញុំ​មាន​មិត្តភក្តិ​គេ​ជា​គ្រូ​បង្រៀន​អង់គ្លេស​នៅ​សាលា ហើយ​គេ​ឲ្យ​ខ្ញុំ​ចូល​រៀន​ជាមួយ​គេ​ដោយ​មិន​គិត​លុយ ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ពូ​កែរៀន  ​តែ​រៀន​មិនសូវ​​ពូកែ ដូច​នេះ​ខ្ញុំ​រៀន​មិន​សូវ​ជា​ចេះ​ទេ​ ។ ក្រៅ​ពី​ការ​រៀន​នៅ​វិទ្យាល័យ​ នៅ​ផ្ទះ​ខ្ញុំ​គឺ​ជា​កម្លាំង​ដ៏​សំ​ខាន់​ក្នុង​ការ​ជួយ​ធ្វើ​ស្រែ​ចម្ការ​ម្តាយ​របស់​ខ្ញុំ​ហើយ​ខ្ញុំ​តែង​តែ​ឡើង​កាប់​អុស​នៅ​លើ​ភ្នំ​មកដុត​ធ្វើ​ជា​ធ្យូង​ដើម្បី​លក់​បាន​លុយ​ទិញ​ខោ​អាពាក់​នឹង​គេ ។  វា​ស្ទើរ​តែ​មិន​មាន​ទេ​ដែល​ខ្ញុំ​សុំ​លុយ​ពី​អ្នក​ម្តាយ​របស់​ខ្ញុំ​ដើម្បី​ទិញ​ខោអាវ​ពាក់  ក្រៅ​ពី​បាន​ពីការ​លក់​មាន់​ដែល​ខ្ញុំ​ចិញ្ចឹម និង លក់​ធ្យូង បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​រៀន​ដូច​គ្នា​អាច​និយាយ​បាន​ថា​ខ្ញុំ​មិន​សូវ​សំណាង​ទេ ។ តែ​បើ​ប្រៀប​ធៀប​ទៅ​ក្មេង​ក្នុង​ភូមិ​របស់​ខ្ញុំ​ៗគឺ​ជា​មនុស្សតែ​​ម្នាក់​គត់​ដែល​ស្រួល​ជាង​គេ ។

ថ្នាក់​ទី​១១ កន្លង​ផុត​ទៅ​ហើយ ដល់​រដូវ​វ៉ាកង​ហើយ ហើយ​ក៏​ជា​រពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​​ស្រួល​ដែរ ។ អ្នក​ម្តាយ​របស់​ខ្ញុំ​បាន​យល់​ព្រម​តាម​សំណើរ​របស់​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ទាំង​អស់​គឺ​ដឹង​តែ​ពី​រៀន​តែ​មូយ​មុខ​ ដោយ​សារ​កាល​នោះ​ខ្ញុំ​មាន​ប្អូន​ប្រុស​ម្នាក់​ជា​អ្នក​រាប់​រង​ជំនួស​ហើយ​គេ​បាន​ខ្វៀល​គោ​មួ​យ​វ៉ូង​ធំ ។ កំណើត​នៃ​ការ​មាន​គោ​របស់​គ្រួ​សារ​ខ្ញុំ​គឺ​ ដោយ​សារ​តាយាង​ខាង​ពុក​ខ្ញុំ​គាត់​ចែក​កូន​គោ ១ ឲ្យ​ខ្ញុំ ហើយ​តា​យាង​ខាង​ម្តាយ​ខ្ញុំ​ចែក​១ ឲ្យ​ប្អូន​ប្រុស​ខ្ញុំ​និង ចែក​១ ទៀត​ឲ្យ​ម្ដាយ​របស់​ខ្ញុំ យើង​ចាប់​ប្តើម​ពី​មាន​កូន​គោ​ញី​បី​រហូត​ដល់​មាន​មេ​គោ​ចំនួន​៩   គោ​ទាំង​អស់​គឺ​ប្អូន​ខ្ញុំ​ជា​អ្នក​ឃ្វាល ។ ចំណែក​ខ្ញុំ​មិន​សូវ​ជា​ស្គាល់​គោ​ច្បាស់​ទេ​ព្រោះ​វា​មាន​ចំនួន​ច្រើន​ពេក​បើ​សរុប​ទាំង​មេ​ទាំង​កូន​ទាំង​អា​ស្ទាវ​វា​ជាង​១៥ ឯ​ណោះ ។ ថ្វី​ត្បិត​តែ​តម្លៃ​គោ​ជំនាន់​នោះ​មិន​សូវ​ជា​ថ្លៃ ប៉ុន្តែ​គោ​នេះ​វា​ពិត​ជា​រួម​ចំណែក​យ៉ាង​សំ​ខាន់​នៃ​ការ​លើក​កម្ពស់​​ជី​វភាព​គ្រួ​សារ​របស់​ខ្ញុំ ។ ដូច​នេះ​ខ្ញូំ​មាន​លុយ​ចាយ​វាយ​គ្រប់​គ្រាន់​មាន​លុយ​រៀន​គួរ​គ្រប់​មុខ ។ ខ្ញុំ​ចាប់​ប្តើម​មាន​អំនួត​លើ​ខ្លួន​ឯង​ ព្រោះធ្លាប់​​ជាសិស្ស​នៅ​បាត​ថ្នាក់​ខ្លាយ​ជា​អ្ន​ក​គ្រាន់​ចេះ​នឹង​គេ​ដែរ ខ្ញុំ​ហាន​ឡើង​ដោះ​ស្រាយ​លំហាត់​នៅ​លើ​ក្តា​ខៀន ខ្ញុំ​ហាន​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​ពន្យល់​ព្រោះ​អាង​រៀន​គួរ និង​គិត​ថា​មេ​រៀន​នេះ​ខ្ញុំ​ចេះ​អស់​ហើយ (ខ្ញុំ​ចាប់​ផ្តើម​មាន​អំនួត​លើ​ខ្លួន​ឯង​ហើយ) ។ ងាក​មក​កិច្ច​ការ​ផ្ទះ​វិ​ញ​ខ្ញុំ​លេង​ជួយ​ធ្វើ​អ្វី​គាត់​ទៀត​ហើយ  ក្រៅ​ពី​ចិញ្ចឹម​ជ្រូក និង​មាន់​ដែល​ខ្ញុំ​តែង​តែ​ចិញ្ចឹម​តាំង​ពី​ថ្នាក់​ទី​១០​មក​ម្លេះ ។ ថ្វី​ថ្បិត​តែ​ខ្ញុំ​ខិត​ខំ​រៀន​ខ្លាំង​ ដល់​ម៉ោង​១១​យប់​ ហើយ​ពេល​ខ្លះ​រហូត​ដល់​ម៉ោង​២ រំលង​អាទ្រាធ ។ ប៉ុន្តែ​ខ្ញុំ​ប្រឡង​មិន​ជាប់​បាក់​ឌុប​នោះ​ទេ នៅ​ឆ្នាំ​២០០២ (ព្រោះ​ខ្ញុំ​ជា​មនុស្ស​ពូកែ​រៀន ​តែ​រៀន​មិន​សូវ​ពូកែ)  ។ បរាជ័យ​លើក​នេះ​វា​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ខ្មាស់​អ្នក​ភូមិ​ទេ ហើយ​ក៏​មិន​ខ្មាស់​មិត្ត​ភក្តិ​ដែរ​ប៉ុន្តែ​ខ្ញុំ​ ឈឺ​ចាប់​ដោយ​សារ​បាន​បំផ្លាញ់​នូវ​ទឹក​ចិត្ត​របស់​អ្នក​ម្តាយ​របស់​ខ្ញុំ​សុខ​ចិត្ត​រ៉ាបរង​រាល់​ការ​ងារ​ទាំង​អស់​ ហើយ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​តែ​រៀន ។

ដូច​ពាក្យ​ចាស់​ថា​មនុស្ស​យើង​មិន​មែន​សុទ្ធ​តែ​ជោគជ័យ និង​បរាជ័យ​តែ​រហូត​នោះ​ទេ​ ជា​សំណាង​ល្អ​ខ្ញុំ​បាន​ប្រឡង​ជាប់​គ្រូ​បឋម​សិក្សានៅ​ថ្ងៃ​ទី​០១ ខែ​១២ ឆ្នាំ​២០១២  (នៅ​តាម​ស្រុក​ស្រែ​ចម្ការ​គ្រូ​បឋម​អាច​ថា​មាន​តម្លៃ​គួរ​សម​ដែរ) ។ ថ្វី​ត្បិត​តែ​ជាប់​គ្រូ​បឋម​ប៉ុន្តែ​ចិត្ត​ចង់​បាន​បាក់​ឌុប​នៅ​មាន​នៅ​ឡើយ  ខ្ញុំ​ចាប់​ផ្តើម​ចាយ​លុយ​ត្បិត​ត្បៀត​ជាង​មុន​ដោយ​សន្សំ​​លុយ​រៀន​ភាសារ​អង់​គ្លេស​ និង រៀន​គួរ​គណិត រូប  ​គី​មី​ថែម​ទៀត ។ សូម្បី​តែ​មក​ផ្ទះ ​ក៏​ខ្ញុំ​មិន​ដែល​ជិះ​ឡាន​ដែរ ទោះ​ថ្លៃ​ឡាន​ជំនាន់​នោះ​តែ​២០០០៛​ក៏​ដោយ​ ប្រោះ​បើ​ខ្ញុំ​ជិះឡាន​មួយ​សប្តាហ៏​ត្រូវ​ចំណាយ​ ៤០០០៛ ហើយ​ខ្ញុំ​សុំ​ពី​គាត់​មួយ​សប្តាហ៏​តែ​១៥០០០៛ ទេ ។ ដូច​នេះ​ជារៀល​រាល់​សប្តាហ៍​ខ្ញុំ​បាន​ធាក់​កង់​ក្នុង​ចម្ងាយ​ដី ៣៥ Km ពីរ​ដង​គឺ​ទៅ​  និង​​មក (កាល​នោះ​មិន​ហត់​ទេ​គឺ​ជា​រឿង​ធម្មតា​ព្រោះ​ជិះ​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ )😀 ។ ខ្ញុំ​រៀន​នៅ​សាលាគរុកោសល្យ​ និង​វិក្រីតការ​ខេត្ត​កំពង់ស្ពឺ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​  ហើយ​ខ្ញុំ​តែង​តែ​ដាក់​ប្រឡង​ស្វាយ​រិន​យក​សញ្ញា​បត្រ​​បាក់​ឌុប​នៅ​ភ្នំ​ពេញ​ជា​រៀង​រាល់​ឆ្នាំ​ប៉ុន្តែ​នៅ​តែ​មិន​ជាប់ ។ នៅ​ឆ្នាំ​២០០៤ ខ្ញុំ​បាន​ក្លាយ​ជា​មន្ត្រី​រាជការ​ដែល​មាន​កាំ​ប្រាក់ គ៣.១៤ ជាលើក​ដំបូង ។ ដែល​កាល​នោះ​មិន​ទាន់​មាន​ប្រាក់​ខែបើក​​នៅ​ឡើយ ។ ដោយ​សារ​តែ​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​គរុកោ​សល្យ​ដល់​ទៅ​ពី​ឆ្នាំ​ហើយ​បាន​ចាយ​លុយ​អស់​ច្រើន​គួរសម​ដែរ​នោះ​ អ្នក​ម្តាយ​របស់​ខ្ញុំ​មិន​មាន​លុយទិញ​ម៉ូតូ​ឲ្យ​មន្ត្រី​រាជាការ​វ័យ​ក្មេង​ដែល​មិន​ទាន់​មាន​ប្រាក់​ខែ​រូប​នេះ​ជិះ​នៅ​ឡើយ ។ ថ្វី​ត្បិត​តែ​សាលា​ខ្ញុំ​បង្រៀន​នេះស្ថិត​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ ប៉ុន្តែ​វា​នៅ​ឆ្ងាយ​គួរសម​ដែរ​ពី​ផ្ទះ​របស់​ខ្ញុំ​គឺ​ប្រហែល​ជា​២០Km ។ ដូច​នេះ​ខ្ញុំ​ត្រូវ​ស្នាក់​នៅ​សាលា​ជា​មួយ​គ្រូ​ៗ​ពីរ​អ្នក​ទៀត​ដែល​ចេញ​ជំនាន់​មុន ។ នៅ​ឆ្នាំ​២០០៤ នេះ​ស្រុក​ខ្ញុំ​ជួប​នឹង​គ្រោះ​រាំង​ស្ងួត​ដ៏ខ្លាំង​មួយ​គឺ​ស្រូវ​ទាំង​អស់​ត្រូវ​ស្កកគ្មានបាន​ផល​អ្វី​បន្តិច​សោះ​ឡើយ ប៉ុន្តែ​ទោះ​បី​ជាយ៉ាង​នេះ​ក៏​ដោយ​ម្តាយ​ខ្ញុំ​បាន​លក់​គោ​មួយ​នឹម ដើម្បី​ទី​ម៉ូតូ​ម៉ាក​គុប ៩០ ក្នុង​តម្លៃ ៧០០$ ឲ្យ​មន្រី​រាជការ​វ័យ​ក្មេង​នេះ​ជិះ​ទៅ​បង្រៀន (គោ​មួយ​នឹម​ធំៗ​​ ទិញ​បាន​តែ​ម៉ូតូ​មួយ​គ្រឿង​នឹង​ទេ​ជំនាន់​នោះ😀 )។ ថ្វី​ត្បិត​តែ​ខ្លាយ​ជា​គ្រូបង្រៀន​ទៅ​ហើយ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​បាន​សញ្ញា​បត្រ​បាក់​ឌុប​ដ៏ដែល​ ។ នៅ​ក្នុង​សម័យ​ប្រឡង​ ០៨ សីហា ២០០៥ ខ្ញុំ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់​ឌុប​ជា​ស្ថាពរ ក្នុង​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​មិត្ត​​ល្អបំផុត​របស់​ខ្ញុំ​ម្នាក់ ព្រោះ​គេ​ជាអ្នក​ដាក់​ពាក្យ និង ជូន​ខ្ញុំ​ទៅ​ប្រឡង (ព្រោះ​ខ្ញុំ​មិន​សូវ​ស្គាល់​ភ្នំ​ពេញ​ច្បាស់​ទេ ឯគេ​ស្គាល់​ច្បាស់​ជាង​ខ្ញុំ​ដោយ​គេ​ជានិសិត្ស ឆ្នាំ​ទី២ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ) ។ នេះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​រីក​រាយ​បំផុត​ ហើយ​ខ្ញុំ​បាន​ស្រែក​​ខ្លាំងៗ នៅ​ក្នុង​វិទ្យាល័យ​នេះ ។ ជោគ​ជ័យ​មួយ​នេះ​​គឺ​មាន​តម្លៃ​ខ្លាំង​ណា​ស់​សម្រាប់​ខ្លួន​ខ្ញុំ​ ព្រោះ​វា​ជា​តម្លៃ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ  ហើយ​វា​ក៏ជា​ស្ពាន​ដែ​ធ្វើ​ឲ្យ​ចាប់​ផ្តើម​ដាក់​ទិស​ដៅ​ដ៏​ធំ​មួយ។

នៅ​ខែ​០៨ ឆ្នាំ ២០០៦ ជាពេល​វិស្សមកាលធំ  ខ្ញុំ​បាន​សំពះ​លា​អ្នក​ម្តាយ​របស់​ខ្ញុំ​ដើម្បី​មក​ភ្នំ​ពេញ​ជា​មួយ​ម៉ូតូ​ដែល​អ្នក​ម្តាយ​ខ្ញុំ​បាន​ចែក​ឲ្យ ។ ជីវិត​ជា​គ្រូវ​បឋម​របស់​ខ្ញុំ​ត្រូវ​ទុក​នៅមួយ​កន្លែង និង ចាប់​ផ្តើម​ចាប់​យក​ជី​វិត​ជា​និសិត្ស​ម្តង​វិញ​ ព្រោះ​ចង់​ក្លាយ​ជា​និសិត្ស​ខ្លាំង​ណាស់​ឃើញ​តែ​តាម​ទូរទស្សន៍ រាង​ស្អាតៗ និង​ពោពេញ​ទៅ​ដោយ​ការ​ចេះ​ដឹង ។ ខ្ញុំ​បាន​មក​ជួល​ផ្ទះ​ជា​មួយ​មី​ង​របស់​ខ្ញុំ​ដែល​គាត់​មក​រៀន​នៅ​ភ្នំ​ពេញ​ដែរ គាត់​ជា​និសិត្ស​ឆ្នាំ​ទី​៤ និង​មិត្តភក្តិ​ស្រីៗ​របស់​គាត់​៣​នាក់​ទៀត ។ កាល​នោះ​ដោយ​មិន​ទាន់​ដល់​រដូវ​ចូល​រៀន​ផង ហើយ​ជា​អ្នក​ស្រែ​ចូល​ក្រុង​ផង ​ខ្ញុំតែង​តែ​យក​កង់​របស់​មីង​ជិះ​ដើរ​លេង​ ពេញ​តែ​ភ្នំ​ពេញ​ (មិន​ហ៊ាន​ជិះ​ម៉ូតូទេ ​ព្រោះ​ខ្លាច​ទាំង​ប៉ូលីស ​ខ្លាច​ទាំង​ចោរ ដូច​នេះ​ម៉ូតូ​ចាក់​សោ​ទុក​ចោល​នៅ​ឯផ្ទះជួល) នឹង​ទៅ​រៀន​ភាសា​អង់គ្លេស​នៅ​មជ្ឈមណ្ឌល​ព្រះ​ពុទ្ធ​សាសនា​មួយ​ដែល​​រៀន​ដោយ​មិន​អស់​លុយ ហើយ ក្រៅ​ពី​នេះ​គឺ​ដើរ​រក​ការ​ងារធ្វើ  ការ​រក​ការ​ងារ​ធ្វើ​គឺ​ជា​រឿង​សំខាន់​ណាស់​របស់​ខ្ញុំ​ព្រោះ​អ្នក​ម្តាយ​របស់​ខ្ញុំ​មិន​មាន​លុយ​ឲ្យ​ខ្ញុំ​រៀន​ទេ​ទាំង​បង់​ថ្លៃ​សាលា និង ការហូប​ចុក  ដូច​នេះ​ខ្ញុំ​ត្រូវ​តែ​រក​ដោយ​ខ្លួន​​ឯង ។ កាល​ណោះ​ខ្ញុំ​គិត​ថា​ឲ្យ​តែ​រក​ការ​ងារ​ណា​បាន​ប្រាក់​ខែ​ត្រឹម​៥០$ គឺ​ខ្ញុំ​អាច​សន្សំ​ទុកបង់​ថ្លៃ​សាលា​ និង​ចាយ​វាយ​បាន​ហើយ​ ព្រោះ​ខ្ញុំ​មាន​លុយ​១៥០$  ដែរ​សម្រាប់​បង់​ថ្លៃ​សាលា​ជា​លើ​ក​ដំបូង​របស់​ខ្ញុំ ។ ទៅ​នៅ​ភ្នំ​ពេញ​មិន​ទាន់​បាន​មួយ​ខែ​ផង​ខ្ញុំក៏​រក​ការ​ងារ​បាន​ធ្វើ​គឺ​ជាអ្នក​រតុ😀 នៅ​ហាង​មួយ​ឈ្មោះ​ថា​ ដារ៉ា​អាល្យង់ នៅ​លើ​ផ្លូវ​ 360 ឬ ផ្លូវ​ឡាន​ទឹក(បច្ចុប្បន្ន​ហាង​នេះ​បិទទ្វារ​ទៅ​ហើយ) ។ ធ្វើ​នៅ​ទី​នោះ​ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​ ២៥$ ។ ដោយ​ការ​អស់​សង្ឃឹមរក​ការងារ​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី 50$ មិន​បាន​ខ្ញុំ​បាន​សុំ​ម្ចាស់​ហាង​ឈប់​ក្នុង​ឱកាស​ឈប់​សម្រាក​ភ្ជុំបិណ (ទាល់​តែ​សុំ​ឈប់ទើប​គេ​បើក​លុយ​ដែលគេកាត់​5$ ទុក​នោះ​ឲ្យ) ។ ហើយ​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អស់​សង្ឃឹម ថ្វី​ត្បិត​តែ​ទៅ​ក្នុង​រដូវ​ភ្ជុំ​ ប៉ុន្តែ​ខ្ញុំ​ពិ​ជា​គ្មាន​សង្ឃឹម​ថា​នឹង​បាន​មក​ភ្នំ​ពេញ​វិញ​ទេ​ព្រោះ​គ្មាន​ការ​ងារ​ធ្វើ​តើ​បាន​លុយ​ពី​ណា​រៀន​ទៅ ?

មកដល់​ផ្ទះ​វិញ​មិត្ត​ភក្តិ​ដែល​ជា​គ្រូ​បឋម​រៀន​ជំនាន់ជាមួយ​​គ្នា​ថា​ សាលា​ឲ្យ​អតីតគរុសិស្ស​ជំនាន់​ទី​២១ ទៅ​យក​សញ្ញា​ប័ត្រ ។ ពេល​ខ្ញុំ​ទៅ​យក​សញ្ញា​បត្រ​ជួប​អ្នក​គ្រូ​សិល្បៈ​ដែល​កូន​របស់​គាត់​បាន​រៀន​គ្រូ​ជំនាន់​ខ្ញុំ​ដែរ​គាត់​ថា​កូន​គាត់​បាន​ទៅ​ធ្វើ​ជា​គ្រូ​បឋម​នៅ​សាលា​ឯក​ជន​មួយ​នៅ​ឯ​ភ្នំ​ពេញ ។ គាត់​ប្រាប់​ទៀត​ថា​ឥឡូវ​នេះ​គេ​កំ​ពុង​តែ​ខ្វះ​គ្រូ​ច្រើន​ណាស់ ។ ខ្ញុំចាប់​ផ្តើម​មាន​សង្ឃឹម​ឡើង​វិញ​ហើយ​បន់​ឲ្យ​តែ​ចប់​រដូវ​ភ្ជុំ​បិណ  អាល​ទៅ​ភ្នំ​ពេ​ញ​យក​ពាក្យ​ទៅ​ដាក់ ព្រោះ​ខ្លាច​គេ​រើស​គ្រប់ ។

នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០០៦ ខ្ញុំ​បាន​ខ្លាយ​ជា​គ្រូបឋម​នៅ​សាលា​ឯកជន​សំពៅ​មាស ដោយ​បាន​ប្រាក់​ខែ 75 $ ។ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើ​ម​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុ​ជា ផ្នែក វិទ្យាសាស្រ្ត​កុំ​ព្យូទ័រ ដោយ​ទទួល​បាន​អាហារូបករណ៍​ 50% ដោយ​សារស​ញ្ញា​បត្រ​គរុកោសល្យ ។ រំលង​បាន​ពី​រខែ​ដោយ​មាន​ការ​ ជ្រោម​ជ្រែង​ពី​លោក​គ្រូ​ហែម​លឿត ខ្ញុំ​បាន​ដូរ​មក​​ទៅ​ធ្វើ​ជា​បុគ្គលិក​ការិយាល័យវិញ​ ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ទី​នេះ​ណាស់ ព្រោះ​ខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​វាយ​អត្ថបទ ។ ធ្វើ​​ការ​មិន​បាន​ប៉ុន្មាន​ខែ​ផង​ខ្ញុ​ត្រូវ​បាន​នាយក​សាលា​ តម្លើង​ប្រាក់​ខែ បាន​១២០$ (នេះ​ក៏​ដោយ​សា​រ​តែ​មាន​ការ​ជួ​យ ជ្រោម​ជ្រែង​ពី​គ្រូ​លឿត​ដែរ) ខ្ញុំ​ធ្វើ​ការ​នៅ​ទី​នោះ​រយៈ​ពេល​ជិត​៥ ឆ្នាំ​ មាន​រឿង​សប្បាយ​ រីក​រាយ និង ជូរចត់​ខ្លាំង​ លាយ​ឡំ​គ្នា​នៅ​ក្នុង​អគ្គភាព​នេះ ។ នៅ​ថ្ងៃ ២៩ ខែ​កញ្ញា​ ឆ្នាំ​២០១១  ខ្ញុំបាន​រៀន​ចប់​បរិញ្ញា​បត្រ  ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ខ្ញុំ​ត្រូវ​ខក​ខាន​មួយ​ឆ្នាំ​មិន​អាច​ប្រឡង​ចូល  ​វិទ្យាស្ថាន​ជាតិ​អប់រំ​ បាន ដោយ​សា តែ​លទ្ធផល​ប្រឡង ​ចេញ​មិន​ទាន់ ដូច​នេះ​ខ្ញុំ​ត្រូវ​រង​ចាំ​ប្រឡង​នៅ​ឆ្នាំ​ក្រោយ ។   ក្រោយ​ពី​រៀន​ចប់​បរិញ្ញា​បត្រ​ខ្ញុំ​មិន​អាច​រក​ការ​ងារ​ធ្វើ​ទាក់​ទង​នឹង​បរិញ្ញាបត្រ​របស់​ខ្ញុំ​នោះ​ឡើយ​​ ។ ដោយ​ធុញ​ថប់​នឹង​បរិយាកាស​នៅ​កន្លែង​ការ​ងារ និង ដោយ​ឈ្មោះ​គ្រូវ​បឋមគេ​ប្រាប់​ថា​បើ​ខ្ញុំ​មិន​ទៅ​បង្រៀន​វិញ​ទេ​គេ​នឹង​លុប​ឈ្មោះ​ចោល​ពី​ក្រប​ខណ្ឌ នោះ​ខ្ញុំ​ក៏​សុំ​ឈប់​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​នៅ​ភ្នំ​ពេញ   ទៅ​ធ្វើ​ជា​គ្រូ​បឋម​នៅ​ស្រុក​ស្រែ​វិញ  ។ នៅ​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១២ ខ្ញុំ​បាន​ប្រឡង​ជាប់​ជា​គរុនិសិត្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ   ហើយ​វា​ជា​គោល​បំណង​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​មក​រៀន​នៅ​ភ្នំ​ពេញ​៤ ឆ្នាំ​នេះ​ដើម្បី ធ្វើ​ជា​គ្រូវ​វិទ្យាល័យ ។ ថ្វី​ត្បិត​តែ​អាជីប​ជា​គ្រូ​បង្រៀន​រង​នូវ​ការ​រិះ​គុណ​យ៉ាង​ធ្ងន់​ធ្ងរ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​អាជីវ​នេះ​ ហើយ​ខ្ញុំ​នៅ​តែ​មាន​មនសិការ​វិជ្ជា​ជីវៈ​ចំពោះ​អាជីប​នេះ​ជា​និច្ច ។

(ទោះ​ជា​ខ្ញុំ​រត់​យឺត​ ឲ្យ​តែ​ខ្ញុំ​នៅ​តែ​បន្តរត់​ ​ខ្ញុំ​នឹង​ទៅ​ដល់​គោល​ដៅ)

សរសេរចប់​នៅ​ម៉ោង ២:២៤នាទី​យប់

អ៊ុក​ សម្ផស្ស

 

បានផ្សាយ​ក្នុង ពីនេះពីនោះ | មតិ 13

ផ្ទះ​ចាស់​ដែល​ខ្ញុំ​មិន​សូវ​នឹក​នា​ដល់

ឱផ្ទះ​អើយ​ផ្ទះ​ពេលដែល​ខ្ញុំ​អផ្សុក​ខ្ញុំ​តែង​តែ​មក​លេងអ្នក​ជា​រៀង​រាល់​ថ្ងៃ ឥឡូវ​ឃ្លាត​ឆ្ងាយ​ដោយ​សារ​រវល់​នឹង​ការ​ងារ​ខ្លាំង​ពេក ។ ហើយ​ខ្ញុំ​នៅ​តាម​ខេត្ត​មិន​មាន​លទ្ធភាព​មក​លេង​អ្នក​ទេ ។ យូរៗ​មក​ម្តង​សូវ​អ្នក​កុំ​ប្រកាន់ ។ អ្នក​ភូមិ​Wordpress អើយ​សូម​ជួយ​ចូល​មើល​ផ្ទះ​ខ្ញុំ​ខ្លះ​ផង ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | មតិ 7

ហេតុ​អ្វី​ចាំ​បាច់​លាបពណ៌?

មើល​សេច​ក្តី​ប្រកាស់​នេះ​ហើយ​ចង់ភ្លេច​ដក​ដង្ហើម ហេតុ​អ្វី​ក្រសួងអប់រំ​យុវជន​និង​កី​ឡា​ចូល​ចិត្ត​ក្ដិច​ត្រួយ​បុគ្គលិក​ក្រោម​ឱវ៉ាត​យ៉ាង​នេះ? ឬ​ក៏​ក្រសួង​មិន​ចង់​ឱ្យ​គ្រួ​បង្រៀន​ស្រុក​ខ្មែរ​ព្យាយាម​អភិវឌ្ឍចំណេះ​វិជ្ជា​ ក៏​ដូច​ជា​ខ្លួង​ឯង​ និង​ក្រុម​គ្រួសារ​ ឱ្យ​បាន​រុង​រឿង​ទេ ? ខ្ញុំ​នៅ​តែ​អត់​យល់ ហើយ​មិន​ដឹង​ជា​ទៅ​សួរអ្នក​ណា ទើប​សម្រេច​ចិត្ត​ដាក់ប្រកាស​នេះ​​ក្នុង​ភូមិ​យើង​លេង​ទៅ ។ ព្រោះ​ក្នុង​ចិត្ត​គិត​ថា​នឹង​បន្ត​យក​ Master of Science in Information Technology (MSIT) ទៀត​ក្រេង​ប្រឡង​ជាប់​ជា​គ្រូ​បង្រៀន​នៅ​តាម​សកលវិទ្យាល័យរបស់​រដ្ឋ ។ មិន​ទាន់​ទាន់​ទាំង​ចេញ​រួច​ពី​ដី​ផង​បែ​ជា​ត្រូវ​គេ​ក្តិច​ត្រួយ​បាត់​ទៅ​ហើយ​តើ​នឹង​លូត​លាស់​ម្ដេច​កើត​ទៅ? នេះ​ហើយ​ខ្មែរ ជន​ជាតិ​ខ្មែរ​របស់​ខ្ញុំ​អើយ!!!!!!!!!!!!!!!!!!!!!!!!!

បានផ្សាយ​ក្នុង ពីនេះពីនោះ | មតិ 12

ក្រសួង​អប់រំ​យុវជន​ និង​កីឡា សម្រេច​ចិត្ត​ឲ្យ​​សាលា​បឋមសិក្សា​រដ្ឋ​វិ​ស្សមកាល​ធំ​មុន​ថ្ងៃ​កំណត់

នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ២០១២ នេះ​​ក្រសួង​បាន​សម្រេច​អោយ​សាលា​បឋមសិក្សា​រដ្ឋ​ទាំង​អស់​វិស្សមកាលធំ​ (វ៉ាកងធំ) មុន​ថ្ងៃ​កំណត់​ដែល​ជាធម្មតា​វិស្សមកាល​ធំ​គឺ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​សី​ហា ទៅ ។ ការ​សម្រេច​ដ៏​ទាន់​ហន់​ដែល​សូម្បី​​តែ​គ្រូបង្រៀន នាយក​សាលា​ក៏​​ទើប​តែ​ដឹង​នៅ​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា​ ដែរ​នោះ​គឺ​ដោយ​សារ​តែ​ក្រសួង​ចាត់​វិធាន​ការ​បង្ការ​ជម្ញឺ​ចម្លែក​មួយ​ដែល​បណ្ដា​ល​ឲ្យ​កុមារ​កម្ពុ​ជា​ស្លាប់​អស់​ជាង​៦០នាក់​ហើយ​មក​ទល់​ថ្ងៃ​នេះ ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | មតិ 9

ព្រឹត្តិការណ៍​តាំង​ពិព័រណ៍វិទ្យាសាស្រ្ត​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ

នៅថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០១២ នៅវិទ្យាស្ថានជាតិអប់រំមានការតាំងពិព័រណ៍វិទ្យាសាស្រ្ត ដែលមានការចូលរួមពីគរុនិស្សិតគ្រប់មុខវិជ្ជានៃវិទ្យស្ថានជាតិអប់រំ ។ សូមទស្សនារូបខាងក្រោម

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

បានផ្សាយ​ក្នុង ពីនេះពីនោះ | មតិ 3