គេទាំងអស់គ្នានាំគ្នាថាជួយថែរក្សាប្រពៃណីខ្មែរ ជួយថែរក្សាប្រពៃណីខ្មែរ តែបែជាលុប្រពៃណីទំនៀមទំលាប់ខ្មែរទៅវិញ ។
ខ្ញុំបានទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិជិតស្និទម្នាក់ បានចាប់អារម្មណ៍ឃើញថាពិធីមង្គលការ ឥឡូវអត់មានពិធីលាងជើងទៀតទេ មានន័យថាគេបំបាត់ហើយ ។ ព្រោះនៅពេលបច្ចុប្បន្នវាមិនសមស្រប ទៅនឹងសង្គម ។ ចឹងគេមិននាំគ្នាលុបពិធីការដែរទៅ ព្រោះម្នាក់ការអស់លុយច្រើនណាស់ដែរ ។ ហើយប្រកាសឱ្យគែមិនចាំបាច់ការមួយប្រទេសតែម្ដងទៅពិតជាល្អខ្លាំងណាស់ ។
ពិតជារឿងមួយគួរឲ្យសោកស្តាយខ្លាំងណាស់ដែលគេលុបបំបាត់ចោលបែបនេះ បើតាមដឹងគេថាកាលដែលគេមិនឲ្យស្រ្តីទៅលាងជើងបុរសនោះ ព្រោះគេឲ្យតម្លៃស្រ្តី សូម្បីតែចេញទៅទទួលផ្កាស្លានៅខាងរោងក៏មិនឲ្យមានទៀតដែរ ។ បន្តិចទៀតដូចសម្ផស្សនិយាយអញ្ចឹងមិនបាច់ការមិនបាច់អីទេនាំតែអស់លុយច្រើន ។ ត្រូវរ៉ូវគ្នាហើយផ្សមដំណេកតែហ្មងទៅ គ្មានខ្មោចណាមកកាច់បានទេ ព្រោះគេឲ្យតម្លៃស្រ្តីពេញទីហើយនោះ ។ សូមទោសបើនិយាយទៅមានជ្រុលជ្រួសព្រោះទប់អារម្មណ៍មិនបាន ។
មែនហើយ!!ឥឡូវស្រ្តីមានតម្លៃស្មើបុរសដែរឯកសកម្មភាពសេដ្ឋកិចក៍ប្រហាក់ប្រហែលគ្នាដែរដូចនេះសិទ្ធក្នុងការរើសគូរស្រករក៍ដូចគ្នាដែរដូចនេះមាបាលេងកាច់ហើយ ។
ខ្ញុំក៏មានភាពសោកស្តាយដែរ ដែលគេលុបបំបាត់វា។ ការលាងជើងបុរសគឺជារឿងមួយដែលសមស្របទៅនឹងសង្គមដែលត្រូវតែលើកតំលៃនារី តែចំពោះការមកទទូលកូនកំលោះនៅមុខរោងការវាជារឿងមួយសមស្របណាស់ដែលនារីខ្មែរគឺជាអ្នកដែលមានភាពរាក់ទាក់ត្រូវតែមកទទួលភ្ញៀវ។
វារឹតតែសោកស្តាយដោយគេនិយាយថា «ពិធីលាងជើង» និង «ពិធីទទួលខាន់ស្លា» ត្រូវតែបំបាត់ចោល ដោយវាមិនមែនជាប្រពៃណីខ្មែរ ដោយមិនមានចារលើជញ្ជាំងប្រាសាទទេ តែបែរជាគាំទ្ររាល់ពិធី «កាត់នំ», «កាត់ផ្លែឈើ», «បញ្ចុកផ្លែឈើ/នំដោយមាត់កណ្តាលហ្វូងមនុស្ស» និង «ពិធីលាងសោយភោជ» ជាដើម ។ មិនដឹងពិធីប៉ុន្មានខាងក្រោមមានចារ/ឆ្លាក់លើជញ្ជាំងអង្គរដែរឬអត់?
តាមលោកអាចារ្យ នៅស្រុកខ្ញុំនិយាយពិធីលាងជើងគឺកើតតាំងពីជំនាន់ព្រះថោងនាងនាគ ឬ សោមា និង កៅឌិន ។ ដោយសាព្រះថោងមានឬទ្ធិខ្លាំងពូកែពេលឡើងលើផ្ទះជាន់កាំជណ្ដើរ ទៅបាក់ដូចនេះគេត្រូវលាងជើងសម្រាលជើងរបស់ព្រះថោងកុំឱ្យខ្លាំង ។ ហើយពិធីនេះគួរជាមួយធ្វើធ្មេញរបស់កូនក្រមុំដោយសាកូនក្រមុំជាពូជនាគដូចនេះត្រូវធ្វើធ្មេញ ។ (មិនដឹងថាពិតឬមិនពិតទេ)
មែនហើយគេគាំទ្រពិធីកាត់នំ ជាពិសេសគាំទ្រណាស់ឲ្យអោបថើបគ្នា កណ្តាលហ្វូងមនុស្ស តើនេះឬ ប្រពៃណីខ្មែរ ? ការចេញទទួលផ្កាស្លាពីកូនកំឡោះ ប្រៀបដូចជាបង្ហាញ ពីចរិករួសរាយរាក់ទាក់របស់ស្រ្តីខ្មែរ ដែលម្ចាស់ផ្ទះត្រូវតែមកទទួលភ្ញៀវ តែបែរជាខុសប្រពៃណី ។ ខ្ញុំក៏ដូចជាក្មេងស្រែដែរ ពិតជាចង់ដឹងខ្លាំងណាស់តើចម្លាក់នៅអង្គរមានរៀបរាប់ពីពិធីរៀបការដែរឬទេ ? បើមានបងប្អូនណាដឹងជួយប្រាប់ផង ដោយសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ ។
ធ្វើម៉េចទេបើស្រុកយើងសំបូរ គតិបណ្ឌិត ច្រើនយ៉ាងនេះ.
បើយើងហ៊ានជំទាស់គេថាយើង អ្នកអភិរក្សនិយមទៀត.
ចឹងចេះតាទ្រាំៗទៅចឹង!
មិនដឹងជាសំបូរគតិបណ្ឌិត ឬគតិទណ្ឌិត! ខ្ញុំមិនមែនអ្នកអភិរក្សទេ។ តែខ្ញុំមិនគាំទ្រចំណុចពីរដែលគេលប់ចោលនោះទេ។
ចំណុចទីមួយ គឺ ពិធីលាងជើង។ គេនាំគ្នាអះអាងថា ពិធីលាងជើង គឺបង្ហាញថា ជាការឲតម្លៃស្រ្តីទាបជាងបុរស ហើយក៏នាំគ្នាលប់បំបាត់ចោល។ ឧបមាថា បើខ្ញុំថា ទេត្រូវតែរក្សាទុក គេថាខ្ញុំអភិរក្សទាំងងងឹតងងុល។ អីចឹងត្រូវលប់ចោល។ ខ្ញុំថា អីចឹងខូចប្រពៃណីទំនៀមទំលាប់ហើយ។ គេថា ទុកធ្វើ អីអត់ល្អផង។ ខ្ញុំសួរ អីចឹងលប់ចោលល្អឬ? មានន័យយ៉ាងម៉េច? ប្រពន្ធលាងជើងប្ដី នោះសំដៅថា ប្ដីមានតម្លៃខ្ពស់ជាងប្រពន្ធ ហើយប្រពន្ធត្រូវបំរើប្ដីឬ? គេថា អីចឹងហើយ។ ខ្ញុំបន្តថា លប់ត្រង់ណឹងចោល មិនមែនន័យថា មិនចាំបាច់មានអាណាគោរពមីណា មីណាគោរពអាណាទេឬ។ បើបំណាច់នឹងធ្វើឲខូចធាតុដើមទៅហើយ ហេតុអ្វីមិនរក្សាចំណុចនេះទុកទៅ ហើយបន្ថែមឲប្ដីលាងជើងប្រពន្ធវិញទៅ ណឹងបានស្មើគ្នា គោរពគ្នាទៅវិញទៅមក សម្រាប់ខ្ញុំបើលប់ចោលមានន័យថា គ្មានអាណាគោរពមីណា គ្មានមីណាគោរពអាណាហើយ ព្រោះអត់ឃើញពីការគោរពគ្នាទៅវិញទៅមកផង ឃើញថា អាអត់មាន។
ចំណុចទីពីរ គឺ ពិធីទទួលខាន់ស្លា។ តើវាអន់អីទៅ គ្រាន់តែតំណាងថា ម្ចាស់ផ្ទះចេញមកទទួលភ្ញៀវដល់មុខផ្ទះនោះ។ ឬចង់ឲថា អាណាម៉ោក៏ម៉ោទៅ អញមិនរាប់អានឯងទេ។ ហើយបើថា វាមិនស្មើ នោះហេតុអ្វីមិនបន្ថែមឲស្មើទៅ? ហេតុអ្វីចាំលុបចោល? ឧទាហរណ៍៖ ខ្ញុំគោរពអ្នក មិនស្មើគ្នាទេ អីចឹងដើម្បីឲស្មើគ្នាមានជម្រើសពីរ ទីមួយ ខ្ញុំមិនបាច់គោរពអ្នក អ្នកមិនបាច់គោរពខ្ញុំ។ ទីពីរ ខ្ញុំគោរពអ្នក អ្នកគោរពខ្ញុំ ដូចគ្នា។ តើជម្រើសណាមួយល្អ? បើជម្រើសទីមួយល្អ តើពាក្យថា “មនុស្សត្រូវគោរពគ្នាទៅវិញទៅមក” មានន័យយ៉ាងម៉េចវិញ?
បើតាមខ្ញុំបានដឹងខ្លះៗ ពិធីលាងជើង ចង់សំដៅថា កាលពីបរាណមក កូនប្រុសដែលមុនឡើងលើផ្ទះមកក្រាបផ្ទឹមជាមួយ កូនស្រីនោះ គឺគេសង់រោងអោយនៅខាងក្រោមឯវាល ដូច្នេះហើយ គេតំរូវអោយលាងជើងដើម្បីអោយស្អាតជ្រះអស់នូវមន្ទិលហ្មងសៅផងទាំងឡាយ។ឯការដែលអោយជាន់លើថ្មពេលលាងជើងនោះ ចាស់បុរាណចង់អោយកូនប្រុស តាំងចិត្តអោយធ្ងន់ដូចថ្ម ដែលជាន់នោះអញ្ចឹង។ កូនស្រីក៏ដុច្នេះដែរ ចាស់បុរាណចង់អោយនាងគោរពប្រនិបត្តិស្វាមីស្មើនឹងឪពុក អោយភរិយាមានចិត្តត្រជាក់ដូចជាទឹកដែលលាងជើងស្វាមីដើម្បីរក្សាសុភមង្គលក្នុងគ្រួសារ ដូចនេះការលាងជើងអោយស្វាមីមិនមានន័យថាភរិយាមានឋានៈស្មើខ្ញុំកំដរនោះឡើយ។ មិនដឹងថាត្រឹមត្រូវបានប៉ុន្មានភាគរយទេ ព្រោះខ្ញុំថាតាមលោកអាចារ្យដែលរៀបចំមង្គលការខ្ញុំដែរទេ។ 🙂
ពិតជាត្រឹមត្រូវខ្លាំងណាស់! ក្នុងសង្គមខ្មែរមានការបញ្ចូលគ្នានៅប្រពៃណី ៣ គឺ
១. របបមាតាធិបតេយ្យ ដែលជារបស់ខ្មែរតាំងកកើតទឹកដី ។
២. ចំហាយប្រពៃណីទំនាមទំលាប់ពីប្រទេសឥណ្ឌា ។
៣. ចំហាយប្រពៃណីទំនាមទំលាប់ពីប្រទេសចិន(ដោយសាមានខ្មែរកាត់ចិនច្រើនដែរនៅស្រុកខ្មែរ) ។
មានបីនេះហើយដែលពេលខ្លះស្ត្រីមានបញ្ហារកនូវការគៀបសង្កត់ ។ តែក៍មានស្ត្រីខ្លះមានអំណាចជាងគេនៅក្នុងគ្រួសារដែរ ។ បើគិតទៅមានស្រ្តីច្រើនភាគរយណាស់ដែលបានកាន់ដំណែងសំខាន់នៅក្នុងគ្រួសារ គឺរដ្ឋមន្ត្រីក្រសួងហេរញ្ញវត្ថុ គ្រួសារ ។ និងមានពាក្យស្លោកខ្មែរជាច្រើនដែលទទួលស្គាល់ពីតម្លៃស្ត្រី ដូចជា ៖
– ទ្រព្យគង់ត្បិតស្រ្តីចេះសន្សំទុក ផ្ទះធំស្រណុកថត្បិតស្ត្រីចេះរៀបចំ ។
– សំណាព្យយោងដី ស្ត្រីយោងបុរស ។
– ប្តីស័ក្កបី ប្រពន្ធស័ក្តបួន កូនស័ក្ដប្រាំ ។
– បើចង់រៀបការខាងប្រុសត្រូវទៅបម្រើខាងស្រីជាច្រើនឆ្នាំទើបឪពុកម្តាយខាងស្រ្តីព្រមលើកឱ្យ ។
ដូចនេះមិនមែនទើបតែបច្ចុប្បន្នទេដែលស្ត្រីត្រូវបានសង្គមខ្មែរឱ្យតម្លៃនិងចាប់អារម្មណ៍នោះ គឺតាំងពីយូយាណាស់មកហើយ ។ គ្រាន់តែស្ត្រី ត្រូវពង្រឹងខ្លួនឯងថែមទៀតដើម្បីឱ្យគេនៅតែឱ្យតម្លៃខ្លួនឯង ។ ដូចជាប្រធានបទ ឆ្នាំ២០១២ (អ្នកម្ដាយដ៍ល្អរបស់ខ្ញុំ) ។
ជីវីនៅចាំដំបូន្មានអាចារ្យ និងនាំមកបកស្រាយបានល្អ ខ្ញុំគាំទ្រ!
អរគុណ ខ្ញុំចេះតាមគេដែរណឹងណា
និយាយបានល្អ ខ្ញុំពេញចិត្ត
ខ្ញុំចង់ដឹងថា ពិធីបង្វិលពពិល និង ពិធីសារកន្ទេល តើមានទំនាក់ទំនងអ្វីខ្លះ? តើអាចប្រាប់ខ្ញុំបានទេមិត្តៗទាំងអស់គ្នា?
តាមយោបល់ខាងលើដែលថាមានការលប់បំបាត់ពិធីពីរក្នុងមង្គលការខ្មែរនោះមិនដឹងថាមានក្រិត្យឬប្រកាសអ្វីជាផ្លូវការដែរទេក្នុងការលុបបំបាត់នេះដែរឬទេ ឬគ្រាន់តែឮតៗគ្នា ហើយនាំគ្នាបោលក្ឌូងតែម្ដងទៅ ។ សូមរកមកចែកមើលផង ។
បើមានការប្រកាសលុបបំបាត់អ៊ីចឹងមែន នៅមានកម្មវិធីជាច្រើនទៀតដែលត្រូលុបដែរព្រោះធ្វើទៅអត់បានការអីទេ ។ ក្នុងនោះពិធីរាំដាវ (ខ្ញុំមិនដឹងគេហៅថាម៉េចទេ)។ ដាវជាអាវុធ បង្ហាញពីអំពើហឹង្សា ការកាប់សម្លាប់ ចឹងលុបដែរទៅ ។ ហើយការតែមួយម៉ោងចប់ ឬមិនបាច់ការដូចដែលម្ចាស់ប្លក់លើកឡើងខាងលើ ។
ជាយោបល់ខ្ញុំ ពិធីដែលទើបហូរចូលថ្មីៗ ដែលកើតពីឥទ្ធិពលថ្មីពីបច្ឆិមប្រទេសវិញទេដែលត្រូវលុប៖ ការបង្ខំឲ្យកូនកំលោះក្រមុំថើបកកេរគ្នាក្នុងចំណោមហ្វូងជន …។ ខ្ញុំអាណិតប្អូនស្រីក្នុងពិធីកាត់នំស្អីគេនោះ ។ ពិធីករបង្គាប់អ្នកទាំងពីរថើបគ្នា ។ ប្អូនស្រីមិនធ្វើតាម ពិធីករឆ្កួតៗ ស្រែកក្ដែងៗពីលើវេទិការឲ្យថើប ។ ខ្ញុំស្ទើរស្ទុះទៅប្រាប់ឲ្យបញ្ឈប់កម្មវិធីភ្លាម ។ នេះជាតួយ៉ាងមួយដែលបង្ហាញថា ស្រ្ដីខ្មែរមិនទាន់អាសថើបគ្នាបែបនេះទេ ។ សេចក្ដីស្រឡាញ់មិនមែនស្ដែងតាមការថើបកកេរគ្នាកណ្ដាលហ្វូង!!!!
អរគុណសម្ជសដែលដាក់អត្ថបទនេះគ្រាន់ចែកគ្នាគិត ។
បាទអគុណដែលបានជួយបញ្ចេញយោបល