ទិញ​Laptop ជាកាដូរ​សម្រាប់​ខ្លួន​​ឯង

ថ្ងៃនេះខ្ញុំបានជូនការដូរមួយដែលខ្ញុំប៉ងប្រថ្នាជាយូមកហើយសម្រាប់ខ្លួនខ្ញុំក្នុងឱកាសចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំរោងដែលនឹងចូលមកដល់នៅថ្ងៃទី១៣-១៤-១៥ ខែមេសា ខាងមុកនេះ ។ គោលបំណង់ដែលប៉ងចង់ទិញ Laptop តាំងពីរៀននៅឆ្នាំទីមួយកមកម្លេះហើយនៅពេលនេះ បានសម្រេច ហើយទោះបីវាយឺតបន្តិចក៏ដោយតែខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះវាកើតឡើង ពីការសន្សំរបស់ខ្ញុំ ហើយគោលបំណងតំាងពីឆ្នាំទីមួយខ្ញុំធ្វើវាបានសម្រេចហើយ ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | 21 មតិ

លា​ហើយ​រូប​ថត​អោប​គ្នា

កាលពីម្សិលម៉ិញនេះខ្ញុំបានស្ដាប់ប៉ុស វិទ្យុអូស្រ្តាលីក្នុងកម្មវិធីកម្រងវប្បធម៌សង្គម គេបានផ្សាយថារដ្ឋាភិបាលសំណូមពរ ឈប់ឱ្យមានរូបថតឱបគ្នា នៅក្នុងមង្គលការទៀតមូលហេតុគឺ ៖

– ១. នេះមិនមែនជាប្រពៃណីខ្មែរនោះទេវាគ្រាន់តែជាការច្នៃប្រឌិតរបស់ម្ចាស់សម្អាងការ និងជាងថតរូបដើម្បីឱ្យបានលុយច្រើនតែប៉ុន្នោះ។

– ២. បើតាមប្រពៃណីខ្មែរដ៏ល្អគឺកូនកម្លោះកូនក្រមុំមិនទានជាប្ដីប្រពន្ធនៅឡើយហើយមិនអាចឱបគ្នាបានទេ (តែពេលបច្ចុប្បន្នគេនៅជាមួយគ្នាយកកូនចេញពីរបីហើយបានការផង «នេះខ្ញុំបញ្ចេញយោបលខ្លួនឯងទេ») ។

-៣. យើងត្រូវនាំគ្នាថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អផូផង់របស់ខ្មែរឱ្យបានគង់វង់ (តែបែជាលុបលាងជើងទៅវិញ  ប្រហែលជាមិនមែនសម្បត្តិវប្បធម៌ខ្មែរទេមើលទៅ) ។

សូមបញ្ជាក់ថាមកទល់សព្វថ្ងៃនេះក្រសួងវប្បធម៌ និងក្រសួងធម្មការបានប្រកាលសំណូមពរឱ្យលុបបំបាត់ពិធីបួនហើយគឺ ពិធីលាងជើង ពិធីកាត់នំ ពិធីកូនក្រមុំទៅទទួលផ្កាស្លា និង ចុងក្រោយការដាក់រូបថតឱបគ្នារបស់កូនកម្លោះកូនក្រមុំនៅមុខរោងការ ។ ហើយមិនមានការផាកពិន័យដូចពាក្យចចាមអារាមនោះទេ ។ បើម្ចាស់ខ្លួនចង់ធ្វើក៍ធ្វើទៅ ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ខ្ញុំបានទៅការមិត្តភក្តិជិតស្និតនៅឯខេត្តក្រចេះ ឪពុកម្ដាយខាងកូនក្រមុំបានឱ្យអាចារ្យធ្វើពិធីកូនក្រមុំចេញមកទទួលកូនកម្លោះ និង ផ្កាស្លាគ្រាន់តែមិនមាន ពាក់កម្រងផ្កា (នេះបញ្ជាក់ថាខ្មែរកំពុងតែវិលវល់ដូចអក្សរសាស្រ្តដែរហើយ) និង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១២ ការមិត្តភក្តិខ្ញុំនៅភ្នំពេញដែលស៊ីនៅភោជនីយដ្ឋានពិភពថ្មីគឺមានពិធីកាត់នំ ។ តើគិតដូចម្ដេចដែរ?

បានផ្សាយ​ក្នុង ពីនេះពីនោះ | 24 មតិ

vsthea

នៅលើលោកនេះ​តើមានកន្លែងណាដែលអាចធ្វើឲ្យចិត្តរបស់​លោកអ្នកស្ងប់សុខឬទេ​ ?

​​ សម្រាប់រូបខ្ញុំ គ្មានទេ គ្មានកន្លែងណាមួយលើលោកនេះ​ដែលផ្តល់ភាពកក់ក្តៅ ភាព​សប្បាយ​រីករា​យ​ជាងផ្ទះ​របស់យើងបានទេ ហើយ​ខ្ញុំក៏គិត​ថា បងប្អូនរាល់គ្នាក៏គិតដូចជាខ្ញុំដែរ ។ កាលពីមុនខ្ញុំតែង​តែ​គិត ​ថាចង់បានគ្រួសារ​មួយ​ដែល​យល់ចិត្តគ្នា ស្គាល់ទុក្ខធុរៈ និង អត់អោន​ឲ្យគ្នាទៅវិញ​ទៅមក ។ បំណង​ប្រាថ្នារបស់​ខ្ញុំ​ក៏បានសម្រេច។ តែក្រោ​យមក​ខ្ញុំត្រូវ​ឃ្លាតឆ្ងាយ​ពីកូន​ស្រីទាំងពីរ ពេលនោះខ្ញុំតែងតែ​ស្រម័​យ​​​​ថា ​បើ​បានកូន ៗ​ មកនៅក្បែរ​ ខ្ញុំពិតជាក្លាយ​ជា​មនុស្សដែលមាន​សំណាង​បំផុត​ព្រោះ​ស្វាមីក៏​ពូកែ​ថ្នាក់ថ្នមចិត្ត ព្រមទាំងមានកូន​ស្រីជាទីស្រឡាញ់2នាក់ទៀត​ នោះហើយជាសេចក្តីសុខ​ដែលខ្ញុំ និង មនុស្ស​ស្រីលើលោកនេះប្រាថ្នាចង់បានគ្រប់ ៗ គ្នា ។

តែពេលនេះ​វាមិនបានដូចចិត្តដែលគិតនោះទេ ព្រោះពេលនេះ​ខ្ញុំកំពុងមាន​​ជម្ងឺម្យ៉ាង​ដែល​តែង​តែ​កើត​មាន​ឡើង​ចំពោះមនុស្សដែលឃ្លាតឆ្ងាយពីផ្ទះគ្រប់ ៗ គ្នា ។ ពេលខ្លះ​ខ្ញុំ​សួរខ្លួនឯងថា តើនៅឯផ្ទះ​មាន​អ្វី​ទៅ​ហ្ន៎បានជាទាក់ទាញចិត្ត​ខ្ញុំខ្លាំងម្លេះ ?​ តើខ្ញុំនឹក​ផ្ទះ ឬ​ នឹកមនុស្សនៅឯផ្ទះ ?

​ ពេលនេះ​ទើបខ្ញុំដឹងថាផ្ទះ និង មនុស្សដែលនៅជុំវិញ​ខ្ញុំ គឺជាឱសថ​ទិព្វ​ដែល​ជួយ​ឲ្យ​មនុស្សយើង មានកម្លាំងចិត្ត​តស៊ូ​ គ្រប់បញ្ហាផ្សេង ៗ ដែល​កើតមានឡើង​ចំពោះយើង ។​ 

“ផ្ទះជាទីស្រឡាញ់មិនយូរទេ ខ្ញុំនឹងបានទៅឃើញអ្នកហើយ ។ ខ្ញុំពិតជាចង់ដឹងណាស់​ថា តើពេលនេះ​រូបរាងរបស់អ្នកនៅតែស្រស់​ស្អាត គួរជាទីទាក់ភ្នែកអ្នកផងទៀតដែរឬទេ ? ឬ ​មួយ​​អ្នកចាស់ទ្រុឌទ្រោម ទៅតាមវ័យដូចជារូបខ្ញុំដែរហើយមែនទេ ? ”

​ទោះបីជាអ្នកប្រែប្រួល ផ្លាស់​ប្តូរយ៉ាងណាអ្នកនៅតែជាវត្ថុដ៏មានតម្លៃ​បំផុតសម្រាប់ជីវិតរបស់ខ្ញុំ ។ …

View original post

បានផ្សាយ​ក្នុង ពីនេះពីនោះ | បញ្ចេញមតិ

ពិធី​សែន​មេ​បា

នៅពេល ឮបង somada និយាយពីចាស់ទុំកាច់ ខ្ញុំក៏នឹកឃើញដល់វប្បធម៌ និងអរិយធម៌ខ្មែរ ។ នៅពេលនេះខ្ញុំសូមនាំអ្នកភូមិយើងក្រឡេកទៅមើលវប្បធម៌ខ្មែរយើងទៅលើពិធីសែនមេបាសាកមើល ។

ការប្រព្រឹត្តខុសមេបាចែកចេញជា ៣ បែបគឺ ៖

. មេបាចាស់ទុំ ៖

គឺបញ្ហានេះជាបម្រាមដល់បងប្អូនទាំងប្រាំពីរសន្ដានក្នុងការទាស់ទែងខ្វែងគំនិតគ្នាបើមានខុស ហើយនោះគ្រួសារនោះនឹងមានជំងឺ ។ ហេតុនេះបងប្អូនទាំងនោះត្រូវមកជួបជុំ គ្នាដើម្បីរៀបចំពិធីសុំខមាទោសមេបាឱ្យឈប់ខឹង ឈប់ប្រកាន់កូនចៅទៀតហើយសន្យាថា ឈប់ឈ្លោះទាស់ទែងគ្នាទៀត ។

. ខុសមេបាក្រមុំ កំលោះ ៖

សំដៅទៅលើការបំពានរបស់ក្រមុំ កំលោះក្នុងផ្នែកសីលធម៌ គឺការលួចទាក់ទងគ្នាប្រព្រឹត្តខុសប្រពៃណីមិនឱ្យម្ដាយឪពុកដឹង ។ មេបាខឹងសម្បារក៏អាចធ្វើឱ្យសមាជិកនៃគ្រួសារបងប្អូនខាងស្រីណាមួយមានជំងឺ ។ ពេលដឹងនូវនារីដែលធ្វើខុសនោះគេហៅនារីនោះទៅសែនព្រេនសុំទោស និងសុំឱ្យអ្នកជំងឺជាសះស្បើយ ។

. ខុសមេបាផ្កាប់មុខឬ បិទមុខ ៖

សំដៅលើការប្រព្រឹត្តខុសរបស់ស្ត្រីដែលមានប្ដីហើយលួចទៅមានសាហាយ ។ ធ្វើឱ្យមេបាខឹងសម្បារក៏អាចធ្វើឱ្យសមាជិកនៃគ្រួសារបងប្អូនខាងស្រីណាមួយមានជំងឺ ។ មេបាផ្កាប់មុខគេពិបាករកមុខស្ត្រីដែលខុសនោះណាស់ព្រោះនាងមានប្ដី ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | 8 មតិ

គេចាប់​ផ្ដើម​លុប​ប្រពៃ​ណី​ខ្មែរ​ហើយ

គេទាំងអស់គ្នានាំគ្នាថាជួយថែរក្សាប្រពៃណីខ្មែរ ជួយថែរក្សាប្រពៃណីខ្មែរ តែបែជាលុប្រពៃណីទំនៀមទំលាប់ខ្មែរទៅវិញ ។

ខ្ញុំបានទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិជិតស្និទម្នាក់ បានចាប់អារម្មណ៍ឃើញថាពិធីមង្គលការ ឥឡូវអត់មានពិធីលាងជើងទៀតទេ មានន័យថាគេបំបាត់ហើយ ។ ព្រោះនៅពេលបច្ចុប្បន្នវាមិនសមស្រប ទៅនឹងសង្គម ។ ចឹងគេមិននាំគ្នាលុបពិធីការដែរទៅ ព្រោះម្នាក់ការអស់លុយច្រើនណាស់ដែរ ។ ហើយប្រកាសឱ្យគែមិនចាំបាច់ការមួយប្រទេសតែម្ដងទៅពិតជាល្អខ្លាំងណាស់ ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | 17 មតិ

បទចម្រៀង​ស្ថិត​ក្នុង​ដួង​ចិត្ត​ខ្ញុំ

ខ្ញុំ​មាន​បទ​ចម្រៀង​ក្នុង​ដួង​ចិត្ត​មួយ​បទ​ក្រោយ​ពេល​មក​រៀន​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ ។ បទ​នេះ​ច្រៀង​ដោយ​ ឆន សុវណ្ណារាជ និង​និពន្ធ​ទំនុក​ច្រៀង​ដោយ​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា គឺ អ្នក​និពន្ធ​ សុខ ចាន់ផល ។ ខ្ញុំ​បាន​មក​រៀន​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​មាន​គោល​បំណង​មួយ​គឺ​ចង់​ក្លាយ​ជាគ្រូ​វិទ្យាល័យ​ ។ មាន​មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន​តែង​ថា​ឱ្យ​ខ្ញុំ​ធ្វើ​គ្រូ​ធ្វើ​អ្វី​ ការ​ងារ​មា​គោគក​មិន​ធ្វើ​ទៅ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ទៅ​វិញ​  មែន​ហើយ​ខ្ញុំ​ក៏​ឆ្ងល់​ខ្លួន​ឯង​ដែរ​ហេតុ​អ្វី​បាន​ជាចង់​ធ្វើ​ជា​គ្រូ តែ​វា​ជាចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​តាំង​ពី​តួច ហើយ​ដល់​ធំ​ហើយ​ក៍​នៅ​មិន​ កែ ប្រែ​ទៀត ។ ខ្ញុំ​តែង​តែ​មើល​បទនេះ​នៅ​ពេល​ដែល​ខ្ញុំ​ពិ​បាក​ចិត្ត​ឬ​ជួប​នូវ​ឧបស័ក្ក​មួយ​ចំនួន ឥឡូវ​ខ្ញុំ​បាន​សម្រេច​គោល​បំណង​របស់​ខ្ញុំ​ហើយ គឺ​ប្រឡង​ជាប់​ជាគ្រូវិទ្យាល័យ និង​បាន​ទៅ​បង្រៀន​នៅ​ខេត្តខ្លួន​វិញ ។

គួរ​អោយ​ស្តាយ​ណាស់​ដាក់​បទចម្រៀង​ខារ៉ាអូខេ​ចូល​អត់​បាន​ទេ ។

បានផ្សាយ​ក្នុង រឿងរាវរបស់ខ្ញុំ | 7 មតិ

ថ្ងៃ​មក​លេង​ផ្ទះ​ជាថ្មី

ដើរ​រក​ស៊ី​តាម​ខេត្ត​ចោល​ផ្ទះ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ។ ទើប​តែ​ថ្ងៃ​នេះ​បាន​មក​មើល​សិត​តា​សំបុក​ពីងពាង ។ មិន​ដឹង​ជាបង​ប្អូន​ក្នុង​ភូមិ WordPress នេះ​ភ្លេច​ខ្ញុំ រឺ​នៅ​ទេ!

បានផ្សាយ​ក្នុង ពីនេះពីនោះ | 8 មតិ

បរិបទ​ថ្មី​នៃ​​ Karaoke ខ្មែរ

ខ្ញុំ​ជាអ្នក​ចូលមើល​ការាអូខេ​ណាស់​ជាពិសេស​នោះ​គឺ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​តែ​ម្តង់ ។

ប៉ុន្តែ​ការ​សម្តែង​ថ្មី​ៗ​នេះ​ហាក់​ដូច​ជា​ទំនើប​កម្ម​បន្តិច​តាម​ខ្ញុំ​គិត​ទៅ ទាំង​ផលិតកម្ម​ហង្សមាស​ទាំង​ផលិតកម្ម​ផ្សេងៗ​ទៀត ។

មើល​ទៅ​គូស្នេហា​ក្នុង​ការ​សំដែងគឺ ហាក់​ដូច​ជានៅ​ជាមួយ​គ្នា​មុន​ហើយ​ពួក​គេក្បត់​ចិត្ត​ទៅ​រក​គូសង្សា​ថ្មីៗ​ផ្សេងៗ​តាម​ចិត្ត​ចង់​ ។ ការសំដែង​ទាំង​នេះ​វាពិត​ជាមិន​ចម្លែក​ទេ​សម្រាប់អ្នក​នៅ​ភ្នំពេញ រឺ ក្រុង​មួយ​ចំនួន​ទៀត​ តែ​វាពិត​ជាចំឡែក​ណាស់​សំរាប់​អ្នក​ស្រែ​ចម្ការ​ហើយ​ខ្ញុំ​គិត​ថា​ការ​សម្តែង​បែប​នេះ​វា​ធ្វើ​អោយ​យុ​វ័យ​គិត​ថា​ការ​រស់​នៅ​ជាមួយ​គ្នា​មុន​ពេល​រៀប​ការ​ជារឿង​ធម្មតា  ហើយ​ការ​រក​គូរ​សង្សា​ថ្មី​(ការផ្លាស់​ប្តូរ​សង្សា)ទៅ​ជារឿង​ធម្មតា ដែល​វា​ក៍ជាមួល​ហេតុនៃ​ការ​ចម្លង​មេរោក​អេដស៍​ផង​ដែរ ម្យ៉ាង​វិញ​ទៀត​វាក៍​ប្រាស​ចាក​ពី​ប្រពៃ​ណី​របស់​ខ្មែរ​ផង​ដែរ ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | 19 មតិ

តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​តំរៀប​តាម​អក្ខរក្រម​បាន​ទៅ?

បង​ប្អូន​ណា​ចេះ​សូម​ជួយ​ខ្ញុំ​ផង​ខ្ញុំ​មាន​បញ្ហា​មួយ​គឺ​ចង់​តំរៀប រឺ Sort អក្សរ​ខ្មែរ Unicode ទៅតាម​តួអក្សរនៅក្នុង​កម្មវិធី Access 2007

សុំ​ជួយ​ខ្ញុំ​ផង ‌!

បានផ្សាយ​ក្នុង ពីនេះពីនោះ | 9 មតិ

ពេល​មនុស្ស​ស្រី​ញាក់​ភ្នែក​ដាក់​យើង​មាន​ន័យ​ម៉េច​ទៅ?

ថ្ងៃ​នេះ​បាន​មើ​ល Karaoke តារាចម្រៀង​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ គឺ​ព្រាបសុវត្តិ ដែល​មាន​ចំណង​ជើង​ថា ក្រៅ​ពី​អូន​មិន​យក​ប្រពន្ធ  មើ​ល​យូៗ​ទៅ​ដូច​ជា​ចូល​មនោ​សញ្ចេត​នា គិត​ថា​ខ្លួន​ឯង​កំពង់​សន្ថិត​នៅ​លើ​រូប​ព្រាប​សុវត្តិ តែ​ដល់​ពេល​មើល​ចប់​បួន​ប្រាំ​ដង ក៍​នឹកឃើញ​តួ​រស្រី​នឹង​ សើច​ហើយ​ញាក់​ភ្នែក​ដាក់​ព្រាប​សុវត្តិ​ ធ្វើ​អោយ​ខ្ញុំ​ឆ្ងល់​ថា​ តើ​មនុស្ស​ស្រី​ រឺ សង្សា​យើង​ញាក់​ភ្នែក​ដាក់​យើង​មាន​ន័យ​ដូច​ម្តេច​ទៅ? បើបងប្អូន​ណាដឹង​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង ………..​ 🙂 ។

បានផ្សាយ​ក្នុង ពីនេះពីនោះ | 20 មតិ