ខានមកលេងផ្ទះនេះយូមកហើយ ដោយសាការងាររវលពេក នៅថ្ងៃនេះហាក់ដូចជាទំនេរ ក៏មកលេងផ្ទះនេះនឹងសរសេរការសាកល្បងវិភាគរបស់ខ្ញុំលេង។
ជិតដល់ថ្ងៃបោះឆ្នោតហើយអ្នកគាំទ្រគណបក្សគេនាំគ្នាហែរគណបក្សគេយ៉ាងសប្បាយ ប៉ុន្តែខ្ញុំអត់មានគាំទ្រគណបក្សណាទេ រងចាំតែដល់ថ្ងៃបោះឆ្នោតមកដល់ខ្ញុំនឹងគូនឲ្យគណបក្សមួយដែលនៅក្នុងចិត្តខ្ញុំ ។ កុំឲ្យយូរចូលដល់សាច់រឿងយើងវិញ ៖
ថ្វីថ្បិតតែខ្ញុំកើតមិនទាន់សម័យប៉ុលពត ប៉ុន្តែខ្ញុំអាចដឹងខ្លះអំពីរបបនេះ តាមរយៈឯកសារផ្សេងដេលខ្ញុំបានអាន ។ កាលនោះខ្មែរក្រហមបានសម្លាប់ប្រជាជនខ្មែរជាច្រើន រួមទាំងតារាចម្រៀងល្បីៗកាលពីទស្សវត្តទី៦០ និង ៧០ តើហេតុអ្វីសូម្បីតែអ្នកចម្រៀងក៏ប៉ុលពតមិនលើកលែងដែរ ? មានបញ្ហាជាច្រើនដែលទាក់ទង ប៉ុន្តែដោយខ្ញុំនៅខ្ចីសេចក្តីមិនអាចលើកបញ្ហាទាំងអស់នោះមកបកស្រាយបានទេ ដោយយកបានតែបញ្ហាមួយមកនិយា ។ នៅក្នុងរបបលោក លន់ ណុល នៅពេលដឹងថាមិនអាចធ្វើសង្រ្គាមមិនឈ្នេះខ្មែរក្រហម (ឬ ទូកជិតលិច) លោកលន់ ណុល បានកែនអ្នកចម្រៀងអោយចូលបម្រើកងទ័ព និងច្រៀងចម្រៀងដើម្បីអូសទាញយុវជនខ្មែរឲ្យចូលបម្រើកងទ័ពប្រឆាំងនឹងខ្មែរក្រហម ។ ដូចនេះចង់ឬមិនចង់តារាចម្រៀងទាំងនេះគឺជាមនុស្សដែលខ្មែរក្រហមស្អប់ជាងគេ និងមិនអាចទុកឲ្យរស់នៅបានទេនៅពេលដែលពួកគេឡើងកាន់អំណាច។
បើយើងងាកមកប្រទេសយើងនាពេលបច្ចុប្បន្ននេះវិញ នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតអាណត្តិទីប្រាំ គណបក្សប្រជាជនប្រហែលជាភ័យ ដូចរបបរបស់លោកលន់ ណុលដែរហើយ (ឬទូកជិតលិច) បានជាគៀងគរពួកតារាចម្រៀងល្បីៗ ទូទាំងប្រទេសឲ្យមកជួយសង្រ្គោះ ឬមកជួយឃោសនា អូសទាញអ្នកគាំទ្ររបស់ខ្លួន ឲ្យជួយបោះឆ្នោទឲ្យគណបក្សប្រជាជនកម្ពុជា ក្រោមពាក្យស្លោកថា«បើស្រឡាញ់ខ្ញូំសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» ហើយគណបក្សប្រជាជននឹងតបស្នងទៅវិញនៅលាភសក្ការៈ ផ្សេងៗ ជាក់ស្តែង នាយពាក មី ដែលជាតារាកំប្លែងល្បីមួយរូបនាពេលបច្ចុប្បន្ន ដែលទើបតែប្រឡូកចូលក្នុងវិស័យសិល្បៈកាលពី១ឆ្នាំមុនសោះត្រូវបានក្លាយជាទាហានដែលពាក់ស័ក្តិ៤ ។
សរុបមកវិញខ្ញុំមិនហ៊ានទាយថាគណបក្សប្រជាជននឹងមានវាសនាដូចជារបបលោកលន់ ណុល ឬ គណបក្សសង្រោះជាតិជាអ្នកឈ្នះនោះទេ គឺមានតែចាំអុតលទ្ធផលទាំងអស់គ្នានៅក្រោយថ្ងៃបោះឆ្នោទ ។ 😀 អត់ក្បាលអត់កន្ទុយទេ