មើលសេចក្តីប្រកាស់នេះហើយចង់ភ្លេចដកដង្ហើម ហេតុអ្វីក្រសួងអប់រំយុវជននិងកីឡាចូលចិត្តក្ដិចត្រួយបុគ្គលិកក្រោមឱវ៉ាតយ៉ាងនេះ? ឬក៏ក្រសួងមិនចង់ឱ្យគ្រួបង្រៀនស្រុកខ្មែរព្យាយាមអភិវឌ្ឍចំណេះវិជ្ជា ក៏ដូចជាខ្លួងឯង និងក្រុមគ្រួសារ ឱ្យបានរុងរឿងទេ ? ខ្ញុំនៅតែអត់យល់ ហើយមិនដឹងជាទៅសួរអ្នកណា ទើបសម្រេចចិត្តដាក់ប្រកាសនេះក្នុងភូមិយើងលេងទៅ ។ ព្រោះក្នុងចិត្តគិតថានឹងបន្តយក Master of Science in Information Technology (MSIT) ទៀតក្រេងប្រឡងជាប់ជាគ្រូបង្រៀននៅតាមសកលវិទ្យាល័យរបស់រដ្ឋ ។ មិនទាន់ទាន់ទាំងចេញរួចពីដីផងបែជាត្រូវគេក្តិចត្រួយបាត់ទៅហើយតើនឹងលូតលាស់ម្ដេចកើតទៅ? នេះហើយខ្មែរ ជនជាតិខ្មែររបស់ខ្ញុំអើយ!!!!!!!!!!!!!!!!!!!!!!!!!
-
Join 23 other subscribers
ប្រក្រតិទិន
ខែសីហា 2012 ច អ ព ព្រ សុ ស អា 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 ប្រកាសចុងក្រោយបំផុត
អ្នកភូមិខ្ញុំ
- ក្មេងពាល
- ក្មេងស្រែ
- ក្មេងស្រែ
- តៀមកាហ្វេភូមិយើង
- ទឹម បឿន
- បង វ៉ាន់ចំរើន
- បងហនុមាន
- បច្ចេកវិជ្ជាព័ត៌មានវិទ្យាកូនខ្មែរ
- ប្រជុំរឿងព្រេងខ្មែរ
- ផ្កាយដុះកន្ទុយ
- ផ្កាយសួគ៌
- ពត៌មានវិជ្ជាកូនខ្មែរ
- មុនី្នរ័ត្ន
- មេឃា
- វិសាល
- វ៉ាន់ ឃា
- សុក ចាន់ផល
- សុភា
- អែម ចាន់បុទុំ
- អ៊ីណាណា
- learn4khmer
- pisitnseiha
- share4khmer
- unknownman27
ចំនួនអ្នកចូលទស្សនា
អត់យល់ ? ឬមួយគាត់ចង់ផ្តល់ឱកាសឲ្យអ្នកដែលមិនទាន់មានការងាររដ្ឋ តែបើតាមដឹងចំនួនប៉ុណ្ណោះ សង្ស័យគេកក់អស់ហើយទេដឹង ?
ចំពោះក្រសួងអប់រំខាងកក់អស់ដូចជាមិនសូវមានដែរទេ ព្រោះកាលប្រឡងលើកមុន មុខវិជ្ជាខ្លះចំនួនអ្នកដាក់មិនគ្រប់តាមតម្រូវការផង ។ បើគិតទៅចំពោះអ្នកដែលមានសញ្ញាបត្រដល់ទៅ master ដែលមិនមែនជាបុគ្គលិករដ្ឋគេពិតជាមិនសូវចង់ធ្វើទេ ។
ម៉េចអញ្ចឹង ? បើតាមបងដឹងអ្នកណាក៏ចង់បានការងាររដ្ឋធ្វើដែរ ព្រោះវាចំណេញជាន់ចំណេញ អាចធ្វើការឯកជនបានទៀតផង ។ តែបើឯកជនវិញមិនអាចយកម៉ោងទៅណាផ្សេងទៀតបានឡោះយ ។
បង! តាមខ្ញុំដឹងការងាររដ្ឋចូលចំកន្លែងទេបានគេចង់ចូល អត់ខ្សែអត់អីមិនបាច់ចូលទេព្រោះខ្ញុំ ឃើញហើយ ខ្លះអស់បីបួនពាន់ដុល្លា ដល់ចូលមក ការងារមានដែរ គឺលាងកែវ សម្អាតការិយាល័យ។ ខ្ញុំមិនមែនបង្អាប់ទេ ព្រោះការសម្អាតការិយាល័យគឺត្រូវតែធ្វើ តែថាបើមានការងារល្អជាងហ្នឹងប្រហែលគេនាំគ្នាធ្វើមុនការងារលាងកែវនេះ។ នេះហើយចូលមិនចំខ្សែ រកតែកៅអីអង្គុយមិនបានផង។ ចំណែករឿងរកការងារឯកជនក្រៅ ម៉ោងវិញនោះគឺពិបាកណាស់ព្រោះត្រូវសុំមេ ជូនលុយមេ ហើយធ្វើក៏មិនបានពេញដៃពេញ ជើង សមនឹងថា ស្រែមិនចំស្រែ ក្រុងមិនចំក្រុង (ធ្វើស្រែផង លក់ដូរផង)។
ចូលអត់ចំកន្លែងខ្លាញ់ មុខតែអត់អីលិទ្ធហើយ។ និយាយៗទៅ ខ្ញុំដែលនៅទ្រាំធ្វើ ក៏ដោយសារតែនៅជិតផ្ទះ ងាយទៅមក ហើយមានពេលមើលកូនចៅផងដែរ ទ្រាំធ្វើៗទៅ កុំអោយកូនវាមើលងាយ ថាម៉ាក់ឯងរៀនអស់ម៉ាគគោគ ម៉េចអត់ធ្វើការ នៅតែផ្ទះមើលកូនចឹង ហេហេហេ អត់មិនអត់មកហែកកេរ្តិ៍អោយគេស្ដាប់ហើយតើម៉ាក់អាបីនាក់។
អ្នកគ្រូពេទ្យទៅហើយយ៉ាងណាក៏គ្រាន់បើជាងគ្រូបង្រៀនដែរ 😀
មិនមែនពេទ្យទេ ឱសថការី តែនៅចំកន្លែងអត់ដែរហ្នឹង និយាយនេះមិនមែនថាចង់នៅកន្លែងខ្លាញ់ទេ គ្រាន់តែចង់បញ្ជាក់ថាបងអ្នកស្អាតស្អំចាស!
ចង់ទៅកន្លែងខ្លាញ់មានតាទៅកន្លែងលាងចាន 🙂
ចឹងម៉ាក់អាបីនាក់សព្វថ្ងៃនៅចំកន្លែងខ្លាញ់ហើយអត់ដឹងខ្លួនទៀត លាងចានរាល់ថ្ងៃហើយតើ!
🙂 🙂
ខ្ញុំជាបុគ្គលិករដ្ឋសុំអត់យោបល់ ព្រោះគ្រប់ក្រសួង កាលណាមានរើសបុគ្គលិកថ្មី គេមិនអោយអ្នកដែលមានក្របខ័ណ្ឌរួចប្រឡងទេ។
សង្គមស្រុកខ្មែរសព្វថ្ងៃនិយាយមិនចេញ សើចប្រសើរជាជាង 🙂