ជី​វិត​កូន​អ្នក​ស្រែ……..

កាលពីយប់ថ្ងៃសុក្រកំពុងតែចូលលេងអ្នកផ្ទះភូមិWordpress យើងស្រាប់តែអ្នកម្ដាយខ្ញុំតេមក………… ហើយសួរថា «អត់នឹកផ្ទះទេអ្ហីកូន?(ព្រោះតាំពីចូលឆ្នាំហើយមកអត់ដែលទៅផ្ទះសោះ) ហើយគាត់បន្តទៀតថា «នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យម៉ែដាំម្ទេស តើកូនអាចមកជួយដាំម៉ែបានទេ? »  « បាទបានម៉ែ» អុញ៎ ដល់ខែដាំម្ទេសទៀតហើយ!!!! ។

គិតទៅជាកូនអ្នកស្រែប្រាកដជាគេចពីស្រែមិនរួចទេទោះជាខំប្រឹងមករៀនដល់ភ្នំពេញហើយក៍នៅតែ ត្រូវទៅជួយធ្វើស្រែធ្វើចំការដដែលនឹង! គ្រួសាខ្ញុំមានតែម្ដាយម្នាក់ឪពុកនិងប្អូនស្រីម្នាក់នៅផ្ទះឯ បងប្អូនផ្សេង ទៀតសុទ្ធតែមករៀននៅភ្នំពេញដ៏ចឹងទៅអត់មានកំលាំទៅជួយធ្វើស្រែចំការដូចជា ថ្ងៃសៅរ៍ និង អាទិត្យនេះខ្ញុំបានទៅជួយដាំម្ទេសគាត់គ្មានបានសម្រាកទេ ។ គ្រាន់តែទៅដល់ភ្លាម ចាប់ផ្ដើមដាំតែម្ដង កុំតែបានភ្លៀងមកកុំអីអត់បានសម្រាកទេ(អរគុណភ្លៀង!) តែត្រូវបន្តដាំ នៅព្រឹកថ្ងៃអាទិត្យទៀតរហូតដល់ម៉ោងបីរសៀលទើបហើយ! ហើយបានត្រឡប់មកភ្នំពេញវិញ។ នៅពេលនេះអស់កម្លាំងណាស់សរសេរអត្ថបទនេះហើយចូលគេងហើយ ! Zzzzzz

About សម្ផស្ស

me
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរាវរបស់ខ្ញុំ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to ជី​វិត​កូន​អ្នក​ស្រែ……..

  1. តាមខ្ញុំដឹង ម្ទេសជាអាហារមិនអាចខ្វះបានរបស់អ្នកបន្ទាយមានជ័យ។ ប្រហែលនឹងស្រូវដែរ តែស្រួលប្រមូលផលជាង ហើយក៏ជួបបញ្ហាលឿនដែរ (តែទឹកលិចបីង៉ៃ ឃើញផ្លូវតែម៉ង)។
    តាមមើលចំការម្ទេស សម្ផស្ស ដូចជានៅដីទួល ឬភ្នំ។

    • somada ថា:

      មានដីធ្វើស្រែ ធ្វើចម្ការ​ហើយ​ពិតជាមិនខ្លាច​អត់បាយញ៉ាំនោះទេ ។ ពិតជាគួរឲ្យច្រណែនជីវិត​អ្នក​ស្រែចម្ការខ្លាំងណាស់ ដែល​រស់នៅជាមួយធម្មជាតិពិត ៗ មិនមែនស្រូបយកជាតិ​ពុល​ដូចអ្នក​ក្រុង​នោះទេ ទោះជានៅទីណា​ក៏លំបាកដូចតែគ្នាទេសម្ផស្ស សំខាន់គឺ​ឋិត​នៅលើចិត្ត​របស់យើង តើ​ បើមិនចង់​លំបាក​ប្រាកដជាមិន​ទៅជួយម៉ាក់ទេមែនទេ ? ជួយគាត់ហត់មែន​តែធ្វើឲ្យយើង​សប្បាយចិត្ត តែបើមិនទៅ​ពិតជាមិនហត់ទេ តែចិត្តវិញ​ពិតជារសាប់រសល់​នៅមិនសុខ​ជាមិនខាន​។ ដូចពាក្យចាស់ថា ស៊ូហត់កាយ​កុំឲ្យតែហត់ចិត្ត ។

    • បាទ​នៅ​លើ​ដី​ទួល​ចម្ការ​ក្បែ​រជើង​ភ្នំ​ណា​បង ។ ផល​ម្ទេស​បើ​បាន​គឺ​បាន​ផល​ជាង​ស្រួវ​ឆ្ងាយ​ណាស់ តែ​បើ​មិន​បាន​វិញ​ក៏​អត់​បាន​ដែរ ទៅ​តាម​ឆ្នាំ​ដែរ​ឆ្នាំ​ណា​បាន​ ក៏​បាន​ទៅ តែ​បើ​ឆ្នាំ​ណា​មិន​បាន​ក៏​មិន​បាន​ទៅ ។

  2. សុផាត ថា:

    សូមជូនចម្រៀងមួយបទ ជីវិតអ្នកស្រែ គ្មានទេសេចក្ដីស្រណុក……………………

    ខ្ញុំក៏ជាកូនអ្នកស្រែដែរ 🙂

  3. ដីស្រែនេះពិតជាមានជីវជាតិខ្លាំងណាស់។ ធម្មជាតិក៏ស្រស់ស្អាតដែរ ដូចជាមានភ្នំ ស្រស់ខៀវស្រងាត់។ តើនៅតំបន់ណា ខេត្តណាដែរ?

    • នៅ​ក្នុង​ស្រុក​គង​អូន(គង​ពិសី)​ខេត្ត​កំពង់​ស្ពឹ ចម្ងាយ ៥០គីឡូម៉ែត​ពី​ភ្នំ​ពេញ ភ្នំ​នេះ​គេ​ហៅ​ថា​ភ្នំ​ស្រង់ ។ កាល​ខ្ញុំ​នៅ​រៀន​ពេល​នឹក​ផ្ទះ​ខ្ញុំ​ឡើង​ទៅ​ជាន់​លើ​បង្អោះ​របស់​សកលវិទ្យល័យ​មេគង្គ​កម្ពុជា មើ​ឃើញ​ភ្នំ​នេះ​ដែរ ហើយ​ហាក​ដូច​ជា​ខ្ញុំ​កំ​ពុង​ឃើញ​ផ្ទះ​ខ្ញុំ​ដែរ ។

  4. ខ្ញុំចូលចិត្តដាំបន្លែ ប៉ុន្តែមិនបានដាំអីនឹងគេសោះ។

  5. Lovepeehs05 ថា:

    សប្បាយដែរ ប្រហែលជាអស់សត្វព្រៃធ្វើថ្នាំហើយមើលទៅ នៅព្រៃបន្តិចបន្តួចប៉ុណ្ណោះ ប្រហែលជាអ្នកស្រុក កំពុងចាមកពុងចិត្តអើយ មើលទៅ មានអីជួយគាត់ចឹង ដូចយើងហាត់ប្រាណដែរ សុខភាពល្អកេងលក់ស្រួល ហើយក៏កើនបញ្ញាដែរ មិនខាតបង់អីទេ ។៚

    • ខ្ញុំ​នៅ​កំពង់​ស្ពឺ​តើ​បង! នេះ​នៅ​ជើង​ភ្នំ​ស្រង់ ចំង៉ាយ​ប្រហែល ៥០គីឡូម៉ែត​ពី​ក្រុង​ភ្នំ​ពេញ​ទេ ។

      • Lovepeehs05 ថា:

        កំពង់ស្ពឺទេ, ចេះតែស្មានៗទេ តាមពិតមិនដឹងទេ ចុះភ្នំស្រង់ហ្នឹង ខាងណាភ្នំត្រពាំងក្រឡឹង ?

      • ភ្នំ​ស្រង់​នឹង​មិន​ដឹង​ជា​ខាង​ណា​ភ្នំ​ត្រពាំ​ង​ក្រឡឹត​ទេ​បង ប៉ុន្តែ​វា​នៅ​ជិត​ជាង​ បើ​គិត​ពី​ភ្នំ​ពេញ​ទៅ អាច​ជិះ​ទៅ​ភ្នំ​ស្រង់​តាម​ពីរ​ផ្លូវ​គឺ​ផ្លូវ​ជាតិ​លេខ​បី​ ទៅ​កំពត ដល់​ផ្សារ​ត្រាំ​ខ្នារ បត់​ទៅ​ស្ដាំ​ទៅ​ឃើញ​ភ្នំ​ហើយ ឬ ជិះ​តាម​ផ្លូវ​ជាតិ​លេខ​បួន​ទៅ​ដល់​ព្រំប្រទល់​ខេត្ត​កំពង់​ស្ពឺ និង ខេត្ត​កណ្ដាល​ត្រង់​ផ្សា​ថ្នល់​ទទឹង បត​ឆ្វេង​ឆ្លង​ស្ពាន​គុណ​គ្រូ​ទៅ​ដល់​ទី​រួម​ស្រុក​គង​ពិសី នឹង​ហើយ​ភ្នំ​ស្រង់ ។ ចង់​មក​លេង​ទេ​បង ចាំ​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ 😀

      • Lovepeehs05 ថា:

        កាលយូរហើយ មានមិត្រភគ្រគាត់ហៅទៅលេង ភូមិគាត់នៅម្តុំភ្នំ អាអ៊ិនត្រពាំងក្រឡឹង ដែលឮគេនិយាយទេ កាលពីជំនាន់សម្តេចតា គាត់នៅគ្រងរាជ ឮគេថាយកមនុស្សក្បត់ម្នាក់ ឈ្មោះអ៊ិន ទៅសម្លាប់នៅទីនោះឯង ហើយក្រោយមក គេហៅទីនោះថា អាអ៊ិនត្រពាំងក្រឡឹងទៅណា ប្រហែលមនុស្សនៅម្តុំនោះ គេដឹងគេឮគ្រប់ៗគ្នាណា ជាពិសេសកូនសិស្ស អ្នករៀនប្រវត្តិសាស្រ្តខ្មែរ ប្រហែល មិនកំបាំងទេណា ។

      • បាត​ធ្លាប់​ឮតើ​បង! ភ្នំ​នោះ​នៅ​ចំងាយ​ប្រហែល​ជា​២០ គីឡូម៉ែត​ពី​ទីរួម​ខេត្ត​កំពង់​ស្ពឺ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s