អ្នក​ណា​ខ្លះ​ជាចោរ ?

នៅពេលបច្ចុប្បន្នខ្ញុំតែងតែឮពីមាត់មួយទៅមាត់មួយ ពីសារព័ត៌មានមួយទៅសារព័ត៌មានមួយថា ផលិតកម្មខ្មែរ ឬអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងចូលចិត្តលួចបទបរទេសមកបកប្រែណាស់ ។ គឺពួកគាត់មិនគិតរកអ្វីថ្មី ឬព្យាយាមនិពន្ធដោយខ្លួនឯងទេ ។ ហើយមានផលិតកម្មខ្លះនោះពេលឃើញផលិតកម្មមួយទៀតបកប្រែបទបរទេសល្បី ខ្លួនឯងចង់ល្បី បែរជាកាឡៃបទរបស់គេ ហើយមកឆ្លងឆ្លើយសាច់រឿងក្រែងខ្លួននឹងល្បីដែរ អានេះវារឹតតែថោកសែនថោកទៅទៀតហើយ ។ ឧទាហរណ៍ ៖ ដូចជាផលិតកម្ម M  មានបទ«បើសិនជាអាចឈប់Call មកអូន» ដែលឃើញផលិតកម្មរស្មីហង្សមាសបទគេបកប្រែល្បី «Call មកបងពេលគេបោះបង់អូន» ។ តែទោះជាយ៉ាងណាក៏មហាជនថាផលិតកម្មទាំងអស់នេះគឺលួចចំឡងបទរបស់គេ(បទបរទេស) ។ មែនបើយើងមើលទៅឃើញអញ្ចឹងមែនបទភាគច្រើនគឺចម្លងពីបរទេស ។ ប៉ុន្តែអ្នកស្តាប់ទាំងអស់មើលឃើញតែកំហុសរបស់ផលិតកម្មមិនឃើញពីកំហុសរបស់ខ្លួនឯង ។ មិនជួយទិញស៊ីឌី ស៊ីនទេទិញតែស៊ីដី កូពី អ្នកខ្លះ Download ពីInternet ឯអ្នកខ្លះទៀតអាងមានកុំព្យូទ័រ ចម្លងតៗគ្នា តើទង្វើរបែបនេះអាចថាជាចោរបានដែរឬទេ ? ខ្លួនយើងមិនកែប្រែតែបែជាចង់ឱ្យគេកែទៅវិញ ។

About សម្ផស្ស

me
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s