កាលពីម្សិលម៉ិញនេះខ្ញុំបានស្ដាប់ប៉ុស វិទ្យុអូស្រ្តាលីក្នុងកម្មវិធីកម្រងវប្បធម៌សង្គម គេបានផ្សាយថារដ្ឋាភិបាលសំណូមពរ ឈប់ឱ្យមានរូបថតឱបគ្នា នៅក្នុងមង្គលការទៀតមូលហេតុគឺ ៖
– ១. នេះមិនមែនជាប្រពៃណីខ្មែរនោះទេវាគ្រាន់តែជាការច្នៃប្រឌិតរបស់ម្ចាស់សម្អាងការ និងជាងថតរូបដើម្បីឱ្យបានលុយច្រើនតែប៉ុន្នោះ។
– ២. បើតាមប្រពៃណីខ្មែរដ៏ល្អគឺកូនកម្លោះកូនក្រមុំមិនទានជាប្ដីប្រពន្ធនៅឡើយហើយមិនអាចឱបគ្នាបានទេ (តែពេលបច្ចុប្បន្នគេនៅជាមួយគ្នាយកកូនចេញពីរបីហើយបានការផង «នេះខ្ញុំបញ្ចេញយោបលខ្លួនឯងទេ») ។
-៣. យើងត្រូវនាំគ្នាថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អផូផង់របស់ខ្មែរឱ្យបានគង់វង់ (តែបែជាលុបលាងជើងទៅវិញ ប្រហែលជាមិនមែនសម្បត្តិវប្បធម៌ខ្មែរទេមើលទៅ) ។
សូមបញ្ជាក់ថាមកទល់សព្វថ្ងៃនេះក្រសួងវប្បធម៌ និងក្រសួងធម្មការបានប្រកាលសំណូមពរឱ្យលុបបំបាត់ពិធីបួនហើយគឺ ពិធីលាងជើង ពិធីកាត់នំ ពិធីកូនក្រមុំទៅទទួលផ្កាស្លា និង ចុងក្រោយការដាក់រូបថតឱបគ្នារបស់កូនកម្លោះកូនក្រមុំនៅមុខរោងការ ។ ហើយមិនមានការផាកពិន័យដូចពាក្យចចាមអារាមនោះទេ ។ បើម្ចាស់ខ្លួនចង់ធ្វើក៍ធ្វើទៅ ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ខ្ញុំបានទៅការមិត្តភក្តិជិតស្និតនៅឯខេត្តក្រចេះ ឪពុកម្ដាយខាងកូនក្រមុំបានឱ្យអាចារ្យធ្វើពិធីកូនក្រមុំចេញមកទទួលកូនកម្លោះ និង ផ្កាស្លាគ្រាន់តែមិនមាន ពាក់កម្រងផ្កា (នេះបញ្ជាក់ថាខ្មែរកំពុងតែវិលវល់ដូចអក្សរសាស្រ្តដែរហើយ) និង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១២ ការមិត្តភក្តិខ្ញុំនៅភ្នំពេញដែលស៊ីនៅភោជនីយដ្ឋានពិភពថ្មីគឺមានពិធីកាត់នំ ។ តើគិតដូចម្ដេចដែរ?
ប្លែក ៗ
តាម៉ាប់និងយាយម៉ាប់ដល់ពេលរៀបការលែងបានថតរូបតាំងលំអហើយ! ចប់ប៉ារយ!
មិនចប់ទេហាហាហា ថតទាល់តែបាន ហេហេហេ ឮថាគាត់ចង់ឲ្យមានបុកលក្ខណ៍ ខាត់ធ្មេញអីទៀតផងណ៎ ខ្ញុំអូយ ល្វីងខ្ញុំស្លាប់ហើយ !
ចឹងគឺឡូយហើយចឹង
ក្រសួងបែបទំនេរពេកទេដឹង? មករវល់ឈឺឆ្អាលតាំងពីរឿងគេតាំងរូបថតឬមិនតាំង!
ចឹងហើយបង គេត្រូវតែរវល់ចឹងហើយ ដើម្បីឱ្យពលរដ្ឋខ្មែរមើលឃើញថាមានសង្គមមានការអភិវឌ្ឍ
😆
តែគេបានបញ្ជាក់រួចហើយ ដោយមានអាចារ្យដែលបានយល់ពីទំនៀមទម្លាប់ខ្មែរច្បាស់មកបកស្រាយថា ពីធីលាងជើងនឹង មិនមែនជាទំនៀមទម្លាប់ប្រពៃណីខ្មែរទេ។ ហើយមិនចង់ឲ្យមានការខុសតទៅទៀត ទើបគេចេញច្បាប់បែបនេះ។ បើចំពោះការថតឳបគ្នាអីនេះ ខ្ញុំមិនយល់ដែរ ^^
បើមិនមែនជារបស់ខ្មែរទៅហើយខ្ញុំក៏អត់ដឹងនិយាយម៉េចដែរ ។
មែនក៏អី?
មែនហើយ
បើអ៊ីចឹងមែន មានន័យថាជិតឆ្កួតហើយ។ ពួកគាត់មិនថា មន្ត្រីពីមុនជិះតែសេះដំរី ឬ ដើរ ទៅធ្វើការ ហើយ មិននាំគ្នាហាមឃាត់ឡានម៉ូតូ ទៅជិះសេះ ជិះដំរីវិញ ដើម្បីរក្សាប្រពៃណីបុរាណទៅ?
ពិធីមួយគេចង់រៀបយ៉ាងម៉េចក៏បានស្រេចតែចិត្តគេ កុំអោយតែប៉ះពាល់សិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ កុំអោយតែដាក់ថ្នាំញៀន កញ្ឆាអោយគេជក់ពេលបុណ្យ…. គេចង់ការតាមរបៀបអាព្រិច អឺរ៉ុប ចិន យួន ចាម ស្រេចតែគេ។
បើគួរធ្វើ អ្នកខាងវប្បធម៌ គួរធ្វើតែការផ្សព្វផ្សាយ បោះពុម្ពជាសៀវភៅ ថាការរបៀបខ្មែរ គេត្រូវការអ៊ីចេះ ពីបុរាណគេធ្វើអ៊ីចេះ អ៊ីចុះ ចងក្រងពីរបៀបស្លៀកពាក់ ម៉ូតខោអាវ ។ល។ ធ្វើជាកាតាឡុក អោយអ្នកដែលត្រូវការមើលនិងជ្រើសរើស…. តែគ្មានសិទ្ធិស្អីមកបង្គាប់គេអោយធ្វើបែបនេះ បែបនោះទេ។ តាមពិតទៅ គេគ្រាន់តែចុះអេតាស៊ីវិលជាមួយគ្នា ក៏ជាប្ដីប្រពន្ធពេញច្បាប់ដែរ។
មែន! មែន ចូចអូននិយាយត្រូវ! អ្នកខ្លះមិនបាច់រៀបចំពិធីការនោះទេ គឺចុះតែអេតាស៊ីវិលនៅជាមួយគ្នាបាន ខ្លះអត់ទាំងពីរនឹងផង។ បើពីមុនក្រាបក្បាលដល់កន្ទេរ គឺមានឈ្មោះជាប្តីប្រពន្ធ និងកូនពេញច្បាប់ លូវនេះទាល់មានអេតាស៊ីវិល ហើយមានសាក្សីអីទៀតណ៎ទើបបានពេញច្បាប់ ចឹងគេអត់ការក៏បាន។ ហើយអាការហាមឃាត់ដាក់រូបថតអីនឹង ដូចអត់សូវទំនងសោះ ហើយជឿថាក៏អត់ប្រសិទ្ធភាពប៉ុន្មានដែរ ព្រោះលូវគេលេងសុទ្ធដាក់ស្លាយបញ្ជាំងរូបភាពផង ។ នេះជាសិទ្ធ និងជម្រើសរបស់គេក្នុងការតុបតែងអាពាហិពិពាហ៍របស់គេ។ កុំឲ្យតែធ្វើអ្វីហួសហេតុពេកដូចជាដាក់រូបអាសអាភាស រឺក៏អ្វីដែលមិនសមភ្នែកទៅប្រពៃណាស់ហើយ
បងផ្កាយច្រលំមនុស្សហើយ មិនមែនចូចទេ គឺលោកគ្រូវិចិត្រតើ! ដូចជ្រុលពេកហើយ គ្រាន់តែដាក់រូបថតសោះនឹងណា! បើខ្ញុំវិញ មិនអោយដាក់រូបថត ខ្ញុំបញ្ចាំងLCD Projector ម្តង!
ផ្កាយសួរ! ហៅអ្នកណាគេ “ចូចអូន”? គាត់គឺលោកគ្រូវិចិត្រតើ!
ហៅអូនទេពសុវិចូចតើ? រឺក៏មិនមែន?
អុញនោះ វ៉ីវវរហើយ វ៉ីរវរហើយខ្ញុំ បើមិនមែនសូមលំអោនកាយសូមទោសផងចា៎ ។ អាយ អេមចូរី 🙂
យ៉ាប់៩
😆
យ៉ាប់អើយយ៉ាប់! វប្បធម៌ខ្មែរឥឡូវជិតឆ្កួតហើយ!
ខ្ញុំជឿថា ខ្មែរគួរតែរក្សាទំនៀមទំលាប់ខ្មែរ ចំពោះអាពាហ៍ពិពាហ៍ គឺទំនៀមទំលាប់ ដែលឱ្យតម្លៃ ទាំងពីរនាក់ ឱ្យតម្លៃទាំងឪពុកម្តាយ ទាំងប្រទេសជាតិខ្មែរទាំងមូល រឿងទំនៀមទំលាប់ ការរៀបការប្រភេទនេះ មិនចាំបាច់ផ្លះប្តូរទេ ឬ ក៏មិនហួសម័យទេ យើងអាចរក្សាឱ្យនៅរាប់រយ ឬ ពាន់ឆ្នាំទៅមុខទៀត ក៏វាមិនហួសសម័យ ឬ ក៏ខូចខាតអ្វីដែរ ! នេះបើតាមខ្ញុំយល់ មិនថាអញ្ចឹង ?
សុំគាំទ្រយោបលរបស់បងទាំងស្រុង ហើយ ។ ប៉ុន្តែថានៅពេលដែលគេចង់កែអ្វីមួយគេតែងតែថាអានឹងមិនមែនជារបស់ខ្មែរ ដូចនេះមិនដឹងជាអ្វីខ្លះទេដែលជារបស់ខ្មែរពិតប្រកដនោះ ។
ខ្ញុំមិនយល់ដែរ ដូចជាឃើញគេនាំគ្នា កែប្រែតាមចំណូលចំណង់ចិត្តរបស់គេ តែការកែប្រែមួយចំនួន ត្រូវបែរមករកធាតុដើមវិញហើយមើលទៅ ជាពិសេសពួកគេ បានយកវច្ចនានុក្រម សម្តេចសង្ឃជួន ណាត ជាលំនាំទៅវិញហើយ ។
ក្រសួងគួរតែហាម ថតវិដេអូ មួយទៀត ព្រោះវា កុហកហួសហេតុ ដែលកន្ត្រៃហោះ ទឹកអប់ហើរ… 🙂
មានកន្ត្រៃហោះ ទឹកអប់ហើរទៀត ! 😀