ខ្ញុំមានបទចម្រៀងក្នុងដួងចិត្តមួយបទក្រោយពេលមករៀននៅក្នុងទីក្រុងភ្នំពេញ ។ បទនេះច្រៀងដោយ ឆន សុវណ្ណារាជ និងនិពន្ធទំនុកច្រៀងដោយអ្នកភូមិផងរបងជាមួយគ្នា គឺ អ្នកនិពន្ធ សុខ ចាន់ផល ។ ខ្ញុំបានមករៀននៅក្នុងទីក្រុងភ្នំពេញមានគោលបំណងមួយគឺចង់ក្លាយជាគ្រូវិទ្យាល័យ ។ មានមិត្តភក្តិខ្ញុំជាច្រើនតែងថាឱ្យខ្ញុំធ្វើគ្រូធ្វើអ្វី ការងារមាគោគកមិនធ្វើទៅចង់ធ្វើជាគ្រូបង្រៀនទៅវិញ មែនហើយខ្ញុំក៏ឆ្ងល់ខ្លួនឯងដែរហេតុអ្វីបានជាចង់ធ្វើជាគ្រូ តែវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីតួច ហើយដល់ធំហើយក៍នៅមិន កែ ប្រែទៀត ។ ខ្ញុំតែងតែមើលបទនេះនៅពេលដែលខ្ញុំពិបាកចិត្តឬជួបនូវឧបស័ក្កមួយចំនួន ឥឡូវខ្ញុំបានសម្រេចគោលបំណងរបស់ខ្ញុំហើយ គឺប្រឡងជាប់ជាគ្រូវិទ្យាល័យ និងបានទៅបង្រៀននៅខេត្តខ្លួនវិញ ។
គួរអោយស្តាយណាស់ដាក់បទចម្រៀងខារ៉ាអូខេចូលអត់បានទេ ។
សូមចូលរួមត្រេកអរផង ដែលបានសម្រេចគោលដៅក្នុងជីវិត មានមនុស្សតិចណាស់ដែលអាចសម្រេចបំណងប្រាថ្នាដូចសម្ផស្ស ជាពិសេសបានទៅបង្រៀននៅខេត្តខ្លួនឯងដូច្នេះ ។
អរគុណដែលបានជួយអបអរ ។ នេះប្រហែលជាបំណងរបស់ខ្ញុំវាតូចល្មម ហេតុដូចនេះហើយទើបងាយស្រួលក្នុងការធ្វើអោយសម្រេច ។ ខ្ញុំធ្លាប់មានគ្រូខ្ញុំកាលនៅវិទ្យាល័យបានប្រាប់ខ្ញុំថា គោលបំណងត្រូវដាក់ឱ្យខ្ពស់ទោះជាទៅមិនដល់ បានត្រឹមពាក់កណ្តាលក៍ប្រសើរជាងដាក់គោលបំណងទៀបដែរ ។ ប៉ុន្តែខ្ញុំបែជាដាក់តួចល្មមហើយត្រូវដើរឱ្យដល់ចំណុចកំពូលនៃគោលបំណង ។
ម៉េចក៏ថាដាក់មិនបាន ដាក់បានតាស
តាមពិតទៅខ្ញុំសាកដាក់លមើលដែរតែដាក់អត់កើតប្រហែលជាអត់ទាន់ចេះដាក់ហើយ ។ សូមតាម៉ាប់ជួបប្រាប់ផង ។
វាយ នៅក្នុង «អក្សរកូដ HTML»
បទឈាមពេជ្រ
បាទត្រឹមត្រូវហើយគឺបទឈាមពេជ្រ