ខ្ញុំជាអ្នកចូលមើលការាអូខេណាស់ជាពិសេសនោះគឺរបស់ផលិតកម្មរស្មីហង្សមាសតែម្តង់ ។
ប៉ុន្តែការសម្តែងថ្មីៗនេះហាក់ដូចជាទំនើបកម្មបន្តិចតាមខ្ញុំគិតទៅ ទាំងផលិតកម្មហង្សមាសទាំងផលិតកម្មផ្សេងៗទៀត ។
មើលទៅគូស្នេហាក្នុងការសំដែងគឺ ហាក់ដូចជានៅជាមួយគ្នាមុនហើយពួកគេក្បត់ចិត្តទៅរកគូសង្សាថ្មីៗផ្សេងៗតាមចិត្តចង់ ។ ការសំដែងទាំងនេះវាពិតជាមិនចម្លែកទេសម្រាប់អ្នកនៅភ្នំពេញ រឺ ក្រុងមួយចំនួនទៀត តែវាពិតជាចំឡែកណាស់សំរាប់អ្នកស្រែចម្ការហើយខ្ញុំគិតថាការសម្តែងបែបនេះវាធ្វើអោយយុវ័យគិតថាការរស់នៅជាមួយគ្នាមុនពេលរៀបការជារឿងធម្មតា ហើយការរកគូរសង្សាថ្មី(ការផ្លាស់ប្តូរសង្សា)ទៅជារឿងធម្មតា ដែលវាក៍ជាមួលហេតុនៃការចម្លងមេរោកអេដស៍ផងដែរ ម្យ៉ាងវិញទៀតវាក៍ប្រាសចាកពីប្រពៃណីរបស់ខ្មែរផងដែរ ។
ដ៏និយាយទៅ ខ្ញុំគិតថាចឹងដែរ អត់ដែលចាប់អារម្មណ៍ពិនិត្យសោះ ម្យ៉ាងពុំសូវតាមដានការាអូខេទេ។
និយាយដល់រឿងជួប រឿងបែក ស្អីកេហ្នុងខ្ញុំមិនចាប់អារម្មណ៍ទេតែក្នុងអត្ថបទនេះខ្ញុំចាប់អារម្មណ៍អំពី ការចម្លងមេរោគអេដស៍ ហាហាហា ក្នុងទំព័រប្លក់របស់ខ្ញុំតែងសរសេរច្រើនអំពីមេរោគអេដស៍ដែរ
ត្រូវហើយព្រោះវាជារឿងសំខាន់ណាស់ទាក់ទងដល់ជីវិតមនុស្សនឹងសង្គមជាតិផង ។
ការតាមរបៀបចាស់បុរាណហើយ ហើយនៅតែផិតក្បត់គ្នា ក៏ឆ្លងអេដស៍លឿនដែរ។
ការឆ្លងលឿនមិនលឿនអាស្រ័យលើការអប់រំស្ដីពីជំងឺនេះ។ បើមនុស្សភាគច្រើនយល់ដឹងពីជំងឺនេះ ខ្លាចជំងឺនេះជាងខ្លាចអត់ នោះជំងឺអេដស៍នឹងកាត់បន្ថយបានខ្លះ។
នៅពេលដែលសង្គមកាន់តែជឿនលឿន ការរស់នៅជាមួយគ្នាដោយមិនរៀបការនឹងក្លាយជារឿងធម្មតា ហើយការរៀបការដោយការចាប់បង្ខំនឹងក្លាយជារឿងចំលែក។
ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗគេថានឹងមានរលកនៃការចម្លងមេរោគអេដស៍ដ៍គួរអោយបារម្មមូយទៀតដែលបណ្តាលមកពីយុវវ័យ ។ វាជារឿងធម្មតាទេប្រលាញ់គ្នាយល់ចិត្តថ្លើមគ្នាហើយ តាមានអារម្មណ៍ ទោះជាអត់មានលោកជួយក៍អត់អីដែរ ។
យល់ស្របតាមលោក វិចិត្រ
បើតាមយោបល់របស់ខ្ញុំគិតថា ពេលខ្លះផលិតកម្មថតចម្លងគេទាំងស្រុក ដែលមិនស៊ីគ្នាទៅនឹងប្រពៃណីរបស់ខ្មែរយើង ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌របស់ខ្មែរផងដែរ។ កត្តាមួយទៀតគឺថា បើផលិតកម្មនិមួយៗមិនមានគំនិតច្នៃប្រឌិតថ្មីទេ ផលិតកម្មនោះច្បាស់ជាដួលជាមិនខានឡើយ។ ភាគច្រើនផលិតកម្មផលិតកម្មឡើង គឺដើម្បីលុយ ជាជាងគិតពីភាពប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ខ្មែរ។ ជាចំណែកដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល នោះជាការពិតហើយ ព្រោះពួកគាត់មិនដែលបានមើលឃើញនូវភាពឆើតឆាយរបស់យុវវ័យនៅសម័យ ដោយសារតែគាត់មិនបានមកទីប្រជុំជនធំៗ។ អ្វីជាសំខាន់នោះគឺថា ផ្នត់គំនិតរបស់គាត់ដិតជាប់ប្រពៃណីជំនាន់ដើម។
យោបល់ល្អមែនសូមសរសើរ ! និយាយពីការចម្លងគ្នាវិញនោះឃើញលើគោកតែម្តងហើយ ផលិតកម្មក្នុងស្រុកចម្លងគ្នាទៅវិញទៅមកមិនអស់ចិត្តទៅចម្លងពីបរទេសទៀត ។
អារឿងនៅជាមួយគ្នាមុនរៀបការនេះខាងតារាៗខ្មែរដូចជាជឿនលឿនណាស់ឥឡូវនេះ ។
មិនថាតែតារាទេបងអោយតែអ្នកមករស់នៅភ្នំពេញគឺជឿនលឿនចឹងតែម្តងសូមបីតែក្តាមស្រែហានតាមករស់នៅភ្នំពេញបាន៣ទៅ៤ខែនឹងច្បាស់ជាជួលបន្ទប់នៅជាមួយសង្សាហើយ(ប្រហែលជាភាគតិចទេ តែវាជារឿងពិត) ។
ពិតណាស់…ហើយតួសំដែងខ្លះក្មេងៗ ស្ទើតែមិនទាន់គ្រប់អាយុមានគូស្រករ នៅឡើយ..!!
ក្មេងៗនឹងហើយបងវាខ្ចីនោះប៉ុន្តែប្រយ័ត្ន អាខ្ចីហើយនាំស៊យណា(ចង្រៃ) ព្រោះនៅបាត់ដំបងមានអ្នកធំពីបីនាក់ហើយមានបញ្ហាដោយសា ស្រីក្មេងខ្ចី នឹង។
សំរាប់តាស៊ីក្លូវិញ តាគិតថារឿងរស់នៅជាមួយគ្នាមុនរៀបការនឹងរឿងរៀបការហើយរស់នៅ
ជាមួយគ្នា មិនសំខាន់សំរាប់តាស៊ីក្លូទេ សំខាន់ឲ្យតែភាគីទាំងសងខាងព្រមព្រៀងគ្នា ហើយ
ស្រលាញ់យល់ចិត្តគ្នា មិនក្បត់ចិត្តគ្នាទៅបានហើយ។
បើនិយាយបែបនេះ ច្បាស់ជាមានមតិខ្លះនិយាយថា អូហ៏ តាស៊ីក្លូអឺរ៉ុបនិយមហើយ ! តាស៊ីក្លូ
ធ្វើឲ្យខូចប្រពៃណីវប្បធម៌ដ៏ប្រពៃរបស់ខ្មែរហើយ។
មនុស្សជាអ្នកបង្កើតច្បាប់ ប្រពៃណីនឹងវប្បធម៌ មិនមែន ច្បាប់ ប្រពៃណីនឹងវប្បធម៌ជាអ្នក
បង្កើតមនុស្សទេ។
សូមចប់យោបល់ប៉ុណ្ណេះហើយ! ទៅទៀតហើយ អេវំ …. ប្រុយ…. ហុយដីជុក…..
គិតដូចជាតាស៊ីក្លូឯងក៍ម្យ៉ាងដែរតែវាមិនអាចដូចជាយើងគិតទេ នៅស្រុកខ្មែរនោះ សំរាប់ខ្ញុំជាប្រុសវិញគឺជារឿងធម្មតាដែរតែសំរាបស្រីៗខ្ញុំនៅតែគិតថាមិនទាន់ធម្មតាទេនៅពេលបច្ចុប្បន្ននេះ ។ នៅស្រុកខ្មែរអ្នកដែលរងគ្រោះធ្ងន់ជាងគេគឺស្រ្តី ព្រោះបុរស់ប្រហែល៣០% នៅចង់បានប្រពន្ធដែលក្រមុំនៅឡើយ ហើយ បុរស់នៅស្រុកខ្មែរប្រហែង ៤០% ទៀតនោះក៍ជានាក់ស៊ីហើយលាងមាត់អោយស្អាត (មិនទទួលខុសត្រូវ) ហើយស្រ្តីត្រូវប្រឈមមុខនឹងការមានផ្ទៃពោះ ដែលមិនមានអ្នក ទទួលខុសត្រូវចំពោះកូននឹង តើមានស្រ្តីខ្មែរប៉ុន្មាន% ដែលហ៊ានទុកកូននឹង ដោយមិនមានប្តីនោះ ។ ចឹងហើយពួកគេនឹងទៅរំលូតកូន បើគេសំណាងអាក្រក់ជួបរឿបបែបនេះតា បីដងអីទៅ មិន ចប់ហើយ ទាំងស្មារតី និង សុខភាពរបស់ពួកគេនោះ ។ ខ្ញុំគិតថាកាតមរហូតដល់រៀបការហើយគឺជាការល្អបំផុតសំរាប់មនុស្សស្រី (តែវាជាការអាក្រក់បំផុតសំរាប់មនុស្សប្រុសនៅស្រុកខ្មែរយើងនេះ ។
មានទស្សនៈដូច សម្ផស្សគឺត្រូវហើយសំរាប់សង្គមខ្មែរបច្ចុប្បន្ន។
ពិតណាស់ មនុស្សប្រុសខ្មែរ “ភាគច្រើន” គឺចោលម្សៀតតែម្ដង អោយតែបានខ្លួនហើយ គឺដាក់មេប្រូចតែម្ដង។ ខ្ញុំក៏មានមិត្តភក្តិ ដែលក្បាលខូចបែបនេះដែរ។ ដូច្នេះហើយបានជាចាស់ៗស្រុកយើងបង្រៀនកូនស្រីមិនអោយឈានដល់បញ្ហាផ្លូវភេទមុនរៀបការ។
យើងមានទស្សនៈមួយថា ការរៀបការជាការចងជើងមនុស្សប្រុសមិនអោយទៅណា។ តាមពិតគេអាចចងបានតែ ត្រង់មិនអោយប្រុសនោះទៅរៀបការនឹងស្រីផ្សេងទៀតប៉ុណ្ណោះ តែគេមិនអាចចងអ្នកនោះមិនអោយដើរលេងខូចខិលស្រីញី នោះទេ។ រៀបការហើយ ប្រុសនោះ នៅតែអាចធ្វើអោយស្រីជា ប្រពន្ធគ្រាំគ្រា មានបញ្ហាច្រើនលើសដើម។
បើថាបុរសនោះ បានខ្លួនហើយ បោះបង់ចោល នោះទុក្ខព្រួយត្រឹមចាញ់បោកគេ អស់ខ្លួន តែបើរៀបការនឹងមនុស្សខុស ទុក្ខមួយជីវិត។ ទុក្ខខ្លួនឯង ទុក្ខកូនចៅ ។ល។ ទុក្ខនេះធ្ងន់ណាស់ លើសពីទុក្ខចាញ់បោកគេអស់ខ្លួនប្រាណទៅទៀត។
ដូច្នេះ អ្វីដែលសំខាន់នោះ គឺត្រូវរៀនពីវិធីមើលមនុស្ស ជ្រើសរើសមនុស្សដែលខ្លួនត្រូវស្រលាញ់។
I don’t like hangmeans so much !
សម័យកាលចេះតែវិវត្តទៅមុខ ចឹងហើយបច្ចេកវិទ្យាក៏ជឿនលឿនដែរ មិនថាផលិតកម្មណាហេ សុទ្ធតែប្លែកៗ និងជឿនលឿនច្រើនជាងមុខទាំងអស់នឹង
មានអ្នកនិពន្ធប៉ារូលខ្លះ ខ្ញុំថា យកភ្លេងពីនេះពីនោះ គេលុប ខមមិន បាត់ ! ហេហេ ខ្លាចគេដឹងថាយកមកពីណា ! អ្នកនិពន្ធភាគច្រើន បានតែនិពន្ធ ប៉ារូលទេ ឯរឿងភ្លេង និង សាច់រឿង ខ្លះ ចំលងគេ កែៗ ខ្លះៗ ទៅចប់ !
ចំនែកឯរឿងសីលធម៌សង្គមវិញ ខ្ញុំគិតថា ជាទូទៅ មិនសូវបានលើកស្ទួយអោយបានចប់ចុង ចប់ដើមទេ ! មានអ្នកខ្លះឃើញសកម្មភាពតែពេល ឬ ថ្ងៃខ្លះនៃ ឆ្នាំ ប៉ុណ្ណោះ ! គួរអប់រំ ក្មេងៗ ដែលជាយុវសិស្ស អោយយល់ដឹង ពីរបៀបរស់នៅ និងរក្សាតំលៃ ខ្លួនឯង ជាពិសេសគឺការមើលមនុស្សតែម្តង ! សម័យនេះ ប្រហែលជាគេ យល់ដឹងពីមនោសច្ចេតនា ឬ ថាអារម្មណ៏ចង់មានគូរស្នេហ៏ ឆាប់ជាជំនាន់មុនៗ មែន ហើយក៏ប្រហែលជាហាមលែងជាប់ដែរ ! តែយើងអាចបង្វែរទឹសដៅ នៅអារម្មណ៏ជនទាំងនោះ អោយយល់ដឹងពី ព្រំដែនរបស់វា ! តើគួរស្រលាញ់ ត្រឹមណា? នៅប្រទេសមួយចំនួន ដូចជា កូរ៉េ ចិន ឬ យួន ដែលខ្មែរយើងស្គាល់ភាគច្រើន ! បើនិយាយពីប្រពៃណី គឺចំនួនអ្នកប្រគល់ខ្លួនអោយគ្នា វាច្រើនជាយើងឆ្ងាយណាស់ តែតាមប្រព័ន្ធ ផ្សព្វផ្សាយ គេនៅតែលើកឡើងពី ស្ថានភាពរស់នៅ និងព្រំដែន ដើម្បីអប់រំ ដល់ក្មេងៗ ! ចំនែករឿងផ្តេសផ្តាស់ខាងក្រៅ ខ្ញុំមិនសូវមានយោបល់ទេ ខ្លាចប៉ះពាល់ គ្នាឯង ! ហេហេ
ដំណើរឈានទៅដល់ការបាត់បង់ទំនៀមទម្លាប់ប្រពៃណីបែបបូរាណនោះ ជាប្រការមួយចៀសមិនផុតទេ គ្រាន់តែថាយូរនិងឆាប់ប៉ុណ្ណោះ ។ ប្រសិនបើមនុស្សនៅក្នុងសង្គមនាំគ្នាជួយរក្សា នោះវានឹងបន្តអាយុកាលបានយូរ ។ ប៉ុន្តែឥទ្ធិពលពីខាងក្រៅ គួបផ្សំនឹងគំនិតទាមទារសេរីភាពបែបរវើរវាយកំពុងមានសន្ទុះក្នុងសង្គមយុវវ័យខ្មែរ អ្វីដែលខ្មែរមានតាំងពីយូរមកហើយនោះត្រូវបាត់បង់បន្តិចម្ដង ៗ ។ ទោះប្រពៃណីទំនៀមទម្លាប់មានចំណុចល្អឬអាក្រក់ក្តី ក៏វាជាអត្ដសញ្ញាណនៃជាតិមួយ ។