ពេល​មនុស្ស​ស្រី​ញាក់​ភ្នែក​ដាក់​យើង​មាន​ន័យ​ម៉េច​ទៅ?

ថ្ងៃ​នេះ​បាន​មើ​ល Karaoke តារាចម្រៀង​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ គឺ​ព្រាបសុវត្តិ ដែល​មាន​ចំណង​ជើង​ថា ក្រៅ​ពី​អូន​មិន​យក​ប្រពន្ធ  មើ​ល​យូៗ​ទៅ​ដូច​ជា​ចូល​មនោ​សញ្ចេត​នា គិត​ថា​ខ្លួន​ឯង​កំពង់​សន្ថិត​នៅ​លើ​រូប​ព្រាប​សុវត្តិ តែ​ដល់​ពេល​មើល​ចប់​បួន​ប្រាំ​ដង ក៍​នឹកឃើញ​តួ​រស្រី​នឹង​ សើច​ហើយ​ញាក់​ភ្នែក​ដាក់​ព្រាប​សុវត្តិ​ ធ្វើ​អោយ​ខ្ញុំ​ឆ្ងល់​ថា​ តើ​មនុស្ស​ស្រី​ រឺ សង្សា​យើង​ញាក់​ភ្នែក​ដាក់​យើង​មាន​ន័យ​ដូច​ម្តេច​ទៅ? បើបងប្អូន​ណាដឹង​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង ………..​ 🙂 ។

About សម្ផស្ស

me
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីនេះពីនោះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

20 Responses to ពេល​មនុស្ស​ស្រី​ញាក់​ភ្នែក​ដាក់​យើង​មាន​ន័យ​ម៉េច​ទៅ?

  1. គាឡុង ថា:

    ប្រហែលគិតថាយើងជាប្រុសសង្ហារហើយ! បានសុខៗញាក់ភ្នែកដាក់យើង!

  2. វិចូច ថា:

    ញញឹម​អោយ​ស្នេហ៍ ទេដឹង?

  3. achharia ថា:

    គឺបក់ចិញ្ចើមហៅ ជំនួសការបក់ដៃហៅដែលខ្លាច
    អ្នកផ្សេងមើលឃើញក្រឡែតៗពេក ។ ហើយបើ
    វ៉ៃចិញ្ចើមផងរួចអាញឹមដាក់ទៀត អាហ្នឹងគឺ…គឺៗ
    កំពុងជំទាលស្រែកហៅហើយ …យ៉ាងណាយ៉ាងណី
    កុំភ្លេចអាវភ្លៀងអាវក្រោះអោយសោះ សំរាប់ការពារខ្លួន
    ស្រុកអាឡូវ ។ តែក្នុងករណីខ្លះដូចក្មេងស្រែថាដែរ គឺ
    ប៉ាគ្រីវវាទាញសរសៃភ្នែកមែនហ្នឹង ប៉ាយ៉ាត់ចាឡំ 😆

    និយាយលេងទេ !

  4. វ៉ាន់ ចំរើន ថា:

    ភ្លេចហើយ ! ពេលនឹកឃើញចាំបងប្រាប់…

  5. pkay_sour ថា:

    មានន័យថា ស្អីចូលភ្នែក ត្រូវការអ្នកជួយផ្លុំ អាគិគិៗៗៗ

  6. វ៉ាន់ ចំរើន ថា:

    ជួនកាលតាសៃទាញភ្នែករបស់នាងក៏មិនដឹងទេ…! ឬ ប្រគ្រីវកាច់ភ្នែកពេលឃើញប្រុសស្អាត!

  7. បើតាមការស្រាវជ្រាវរបស់ខ្ញុំ មនុស្សយើងមានភាសាពី គឺភាសានិយាយ និងកាយវិការ សម្រាប់ទំនាក់ទំនងគ្នា។ គ្រាន់តែឃើញកាយវិការយើងអាចយល់ថាតើគេចង់និយាយពីអ្វី។
    បើមនុស្សស្រីញាក់ភ្នែកដាក់យើងគឺនាងចង់និយាយថាៈ
    “បងហូបបាយអត់ ម្ហូបអូនកម្តៅរួចហើយ” ហើយបើយើងចង់ញាំយើងត្រូវញាក់ភ្នែកដាក់វិញដើម្បីឆ្លើយតបនឹងនាង។

  8. eb ថា:

    ដោយសារតែ
    ១​ឌឺ
    ២​ចង់ប្រាប់ថាស្នេហ៍តែមិនហ៊ានប្រាប់
    ៣​ចាប់អារម្មណ៍លើបុរសនោះហើយ​ចង់បង្ហាញពីចិត្តរបស់ខ្លួន
    ៤​ចង់ហៅបុរសនោះមកបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន
    ៥​ចង់អោយបុរសដឹងថាខ្លួនបានបើកភ្លើងខៀវ
    ៦​ចង់ចាប់ចងបុរសនោះទុកក្នុងបេះដូង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s