ថ្ងៃឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

គិតៗទៅ ដល់​ពេល​រៀន​ចប់​បរិញ្ញាបត្រ​ហើយ ។ ងាក​ទៅក្រោយ មួយ​ភ្លែត។ ពីមុន​ខ្ញុំតែង​តែ​គិត​ថាតើ​ថ្ងៃ​ណាទើប​ខ្ញុំ​បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ភ្នំពេញ​ ដូច​ជាមិត្តភ័ក្ត​របស់​ខ្ញុំ​ផ្សេងៗ​ទៀត​ទៅ (ព្រោះ​ខ្ញុំ​រៀន​អន់​អត់​បាន​ជាប់​​អាហារូបករណ៍​ដូចគេ) ។ តែ​អាឡូវ​នឹង​ងាក​ទៅក្រោយ​ទៅ​គឺ ៤ ឆ្នាំពេញ​ដែល​ខ្ញុំ​មករស់​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​ ។ ជីវិត​៤ ឆ្នាំរបស់​ខ្ញុំ​នេះ​គឺ ជួប​នៅរស់ជាតិ​ជាច្រើន​មានទាំង​ធ្លាប់ឈឺ​ចាប់​ ធ្លាប់​អត់​លុយ​ចាយ​ ធ្លាប់​តាប់​ស្រលាញ់​គេ​(តែគេអត់​ស្រលាញ់​វិញរ៉េ បើគេ​ស្រលាញ់វិញបែប​ការ​បាត់​ហើយ! yo yo Yo ) ។ បទពិសោធដែល​ខ្ញុំ​ជួប​ក្នុង​រយៈពេល ៤ ឆ្នាំនេះ​បើ​ចំនាយ​ពេល​សរសេរ​គឺ​អស់​រយៈ៤ឆ្នាំ​​ទើប​ចប់ 🙂 ។

អាលូវ​នឹង​ចប់​បរិញ្ញាបត្រ​ផ្នែក​ តែទឹក​កក​ហើយ​បាន​ដឹង​ថា​ខ្លួន​ឯង​នឹង​រៀន​អត់​ចេះ​អី​មាទិច​សោះ ។ ហើយ​កំពុង​តែ​បាក់​ទឹក​ចិត្ត​ ទៀត​ផង​ព្រោះ អត់​ចេះ​ចឹង​ដើរ​រក​ការងារ​ពេញ​ម៉ាទី​ក្រុង​ភ្នំពេញ​អត់មាន​ក្រុម​ហ៊ុន​ណា​ហាវ​សោះ :L ។ តែ​បើ​ទៅស្រុក​វិញ​ក៍​អត់​ដឹង​ធើ​អី​ទៀត​ព្រោះ​ស្រុង​ខ្ញុំ​នឹង​នៅ​ឆ្ងាយ​ពី​ផ្សារដល់​ទៅ​៣០ គឺឡូម៉ែត បើក​ហាងលក់​តែទឹក​កក​ក៍អត់​កើតទៀង ។ អូ! ដល់​ណា​ហើយ​ទេ​នៀក​ ។ នេះ​ខ្ញុំ​គ្រាត់​តែ​សរសេរ​រៀប​រាប់​ពី​អា​រម្មណ៍​របស់​ខ្ញុំ​ដែល​ទើប​តែ​រៀនចប់​ថ្នាក់​បរិញ្ញាបត្រ​ ។

About សម្ផស្ស

me
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងរាវរបស់ខ្ញុំ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

24 Responses to ថ្ងៃឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

  1. share4khmer ថា:

    ញ៉ុមក៏កំពុងតែបាកចិត្តដែរ ញ៉ុមអាលូវនេះរៀនផ្នែកតែទឹកកក ឆ្នាំទី​២ ហើយតែអត់មានចេះអីម៉ាម៉ាត់ទេ គឺអត់មានច្បាស់អាណាមួមមុខសោះ 😦
    តាមញ៉ុមគិតមើលទៅពេលញ៉ុមរៀនចប់ទៅមានតែដើរលក់តែទឹកកកទេ ព្រោះគ្មានក្រុមហ៊ុនណាទទួលអ្នកអត់ចេះដូចញ៉ុមទេ 😀

  2. Samady KS ថា:

    ទ្រាំ​ៗ​តូវ..​ក្រែង​ល៊ោ តិច​ទៀត បៀលហ្គេត​ហៅ​ឱ្យ​ទៅ​ធ្វើ​ជំនួយ​ការ ផស់​គាត់​

  3. sophatcam ថា:

    ហេ…. :D​ ប៉ះសិស្សច្បងខាង តែទឹកកកនៅនេះ
    យាយអារឿងអត់ចេះនឹង ញ៉ុមកំពុងតាភ័យassignment C++ ជិតដល់ង៉ៃហើយ។ សិស្សច្បងចេះអត់ ជួយញ៉ុមផង!! 😦

  4. រៀន​នៅ​សកលវិទ្យាល័យ​មេគង្គកម្ពុជា​នឹងណ៎ា

  5. enana88 ថា:

    នេះគេហៅថាពូកែរៀន តែមិនមែនរៀនពូកែ

  6. Broskomjel ថា:

    បងរៀនចប់ខាងតែទឹកកកដែរ៕​ អារម្មណ៍ពេលរៀនចប់ដំបូងគឺដូចគ្នាពិបាករកការងារធ្វើណាស់ ពីព្រោះបទពិសោធន៍គឺគ្មានតែម្តង។ រៀនចប់ ៣ ខែ ដើររកមិនបានមួយទេ បានតែគេហៅទៅធ្វើគ្រូតាមមជ្ឈមណ្ឌល។ តែសំណាងល្អ សាលា បៀលប្រាយ ជួយរកការងារអោយធ្វើ ដោយចាប់ផ្តើមការងារដំបូងជា អ្នកគូសរចនា​ឡូហ្គូ អោយក្រុមហ៊ុន ១។

    សាកអោយសាលាជួយរកខ្លះទៅ ក្រែងបានឆាប់តិច។
    ប្រការសំខាន់កុំបាក់ទឹកចិត្តណា ត្រូវរក្សាទឹកចិត្តអោយមានសុខភាពល្អ ទើបប្រសើរ ប្រឹងរកបណ្តើរៗគង់តែបានទេ។

    • អរគុណបង! បាន​ជួយ​លើក​ទឹក​ចិត្ត​ប្អូន ។ ខ្ញុំ​នឹង​ខំព្យាយាម​បន្ត​ទៀត​ ដើរ​រក​ការ​ងារ​បណ្តើរ និង​ ស្រាវ​ជ្រាវ​រក​បណ្តើរ​ដើម្បី​អោយ​ចេះ​គ្រាន់​បើ​បន្តិច ។ តែ​ថាក្រុម​ហ៊ុន​មួយ​រក​តែ​អ្នក​មាន​បទ​ពិសោធ។ តែខ្ញុំ​ទើប​តែ​ចប់​ចឹង​ហើយ​អត់​ផ្តល់​ឱកាស​អោយ​ខ្ញុំ​ចឹង​ធ្វើ​ម៉ិច​ខ្ញុំ​មាន​បទ​ពិសោធ​ទៅ ។

      • Broskomjel ថា:

        ត្រឹមត្រូវហើយ ក្រុមហ៊ុនអាលូវមិនផ្តល់ឪកាសអោយ អ្នកទើបតែរៀនចប់ទេ។ តែក៍នៅមានក្រុមហ៊ុនខ្លះទៀតដែលគេផ្តល់ឪកាសអោយដែរ។ សាករកការងារណាតូចៗសិនទៅ​ តាមអង្គការអីខ្លះទៅដើម្បីបានបទពិសោធន៍។​ កាលបងទើបតែរៀនចប់ចេញពីសាលា បងលួចជេម៉ែក្រុមហ៊ុនទាំងនោះឡើងធុញ បទពិសោធន៍យ៉ាងតិច ១ ទៅ ២ ឆ្នាំអីណា ។

  7. cambomaths ថា:

    យើង​រៀន​ចប់ចឹង មិន​ដឹង​ថា​ចេះ​ស្អីមែន! តែ​ពេល​ប្រឡូក​ចូល​ការងារទៅ…ការងារ​នោះ នឹង​បង្រៀន​យើង​មិន​ខាន…!

  8. រីករាយដែលបានស្គាល់! បើនិយាយទៅ គឺសំណាងជាងញ៉ុមឆ្ងាយណាស់! ព្រោះបានចប់បរិញ្ញា! តែញ៉ុមត្រឹមតែសញ្ញឃើញចេញពីមជ្ឈមណ្ឌលមួយប៉ុណ្ណោះ!ហើ្យ​ស្អីក៏មិនចេះដែរ!

    • បើ​ថា​សំណាង​ក៍​ថា​បាន​! តែ​បើ​ថា​អត់​សំណាង​ក៍​ថា​បាន​! រៀន​ត្រឹម​ចប់​ពីមជ្ឈមណ្ឌល តែមាន​ការងារ​ធ្វើ​។ តែ​ខ្ញុំ​រៀន​ចប់​ដើរ​ទាត់​ខ្យល់​ ហើយ​អាឡូវ​នឹង​ដើរ​រក​ខ្យល់​ទាត់​លេង​បាន​ទៀត ។

ទំលាក់ មួយចំលើយតប ទៅ sophatcam បោះ​បង់​ការ​ឆ្លើយ​តប